អនុម័តលើផែនការអភិវឌ្ឍន៍អគ្គិសនីជាតិដំណាក់កាល ២០២១-២០៣០
(VOVWORLD) - ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ក្នុងតំបន់ដែលមានសក្តានុពលថាមពលកកើតឡើងវិញល្អ និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញថាមពលអំណោយផល។
រូបថត៖ VOV |
លោកឧបនាយករដ្ឋមន្ត្រី Tran Hong Ha ទើបតែបានចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តផែនការអនុវត្តអភិវឌ្ឍន៍អគ្គិសនីជាតិដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ ការអនុម័តលើផែនការនេះមានគោលបំណងអនុវត្តន៍ការផ្លាស់ប្តូរថាមពលដ៏ខ្លាំងក្លាពីឥន្ធនៈហ្វូស៊ីលទៅប្រភពថាមពលថ្មី ថាមពលកកើតឡើងវិញ ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រួមចំណែកឆ្ពោះទៅគោលដៅដែលបានប្តេជ្ញាចិត្តតាមការរួមវិភាគទានដែលត្រូវបានប្រទេសជាតិសម្រេចដោយខ្លួនឯង និងគោលដៅបំភាយឧស្ម័នសុទ្ធត្រឹមសូន្យ នាឆ្នាំ ២០៥០ របស់វៀតណាម។
ផែនការនេះបានផ្តោតសំខាន់លើការអភិវឌ្ឍប្រភពអគ្គិសនីពីថាមពលកកើតឡើងវិញបម្រើការនាំចេញ ផលិតថាមពលថ្មីជាមួយនឹងទំហំនាំចេញពី ៥ ០០០ មេហ្គាវ៉ាត់ ទៅ ១ម៉ឺនមេហ្គាវ៉ាត់; ផ្តល់អាទិភាពដល់ការអភិវឌ្ឍ ក្នុងតំបន់ដែលមានសក្តានុពលថាមពលកកើតឡើងវិញល្អ និងហេដ្ឋារចនាសម្ព័ន្ធបណ្តាញថាមពលអំណោយផល ហើយខិតខំប្រឹងប្រែងសម្រេចបានទំហំអភិវឌ្ឍន៍ដល់ ៥ ០០០មេហ្គាវ៉ាត់ (ភាគច្រើនជាវាយោអក្គិសនីនៅឆ្នេរសមុទ្រ) ៕