|
សន្និសីទអនុម័តលើគំរោងការពិសោធន៍រដ្ឋអំណាចនគរទីក្រុងហូជីមិញ។ (VOV) |
Vovworld-នាថ្ងៃទី១៧កុម្ភៈឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan
Phuc និងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai បានធ្វើ
អធិបតីសន្និសីទអនុម័តលើគំរោងការពិសោធន៍រដ្ឋអំណាចនគរទីក្រុងហូជីមិញ។ នេះជាសម័យប្រជុំផ្លូវការចុងក្រោយដើម្បីរួមមតិឲ្យគំរោងការ។
ថ្លែងមតិបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃថា ទីក្រុងហូជីមិញជានគរពិសេស ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៍សង្គមរបស់ដំបន់
និងទូទាំងប្រទេស ដោយហេតុនេះត្រូវមានយន្តការដោយឡែកបង្កលក្ខណៈសំរាប់
ទីក្រុងពង្រីកឲ្យអស់សក្ដានុភាពប្រភពកំលាំង។ គំរោងការពិសោធន៍រដ្ឋអំណាច
នគរជាគំរោងការស្មុគស្មាញនិងថ្មីថ្មោង ត្រូវបានទីក្រុងត្រៀមរៀបចំយ៉ាងម៉ត់ចត់
និងមានការទទួលខុសត្រូវ។ តាមគំរោងនាថ្ងៃទី១៣មិនាខាងមុខ ការិយាល័យ
នយោបាយនឹងស្ដាប់រដ្ឋាភិបាលរាយការណ៍ស្ដីអំពីគំរោងការមុនពេលដាក់ជូន
រដ្ឋសភា៕