អនុម័តលើយុទ្ធសាស្ត្រការការពារបរិស្ថានជាតិដល់ឆ្នាំ២០៣០ ចក្ខុវិស័យដល់ឆ្នាំ២០៥០

(VOVWORLD) - យុទ្ធសាស្ត្រគឺសំដៅទប់ស្កាត់និន្នាការកើនឡើងនៃការបំពុល ការរិចរិលបរិស្ថាន; ដោះស្រាយបញ្ហាបរិស្ថានបន្ទាន់; កែលម្អនិងស្តារគុណភាពបរិស្ថានតាមជំហាន នីមួយៗ; ទប់ស្កាត់ការធ្លាក់ចុះនៃជីវចម្រុះ; រួមចំណែកក្នុងការលើកកម្ពស់សមត្ថភាព ឆ្លើយតបដោយម្ចាស់ការទៅនឹងការប្រែប្រួលអាកាសធាតុ; ធានាសន្តិសុខបរិស្ថាន កសាង និងអភិវឌ្ឍន៍គំរូនៃសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង កាបូនទាប ខិតខំប្រឹងប្រែង សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់ប្រទេសជាតិ។

នាថ្ងៃទី ១៣ ខែមេសា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Van Thanh បាន ចុះហត្ថលេខា និងចេញផ្សាយសេចក្តីសម្រេចអនុម័តលើយុទ្ធសាស្ត្រការការពារ បរិស្ថានជាតិដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។
យុទ្ធសាស្ត្រគឺសំដៅទប់ស្កាត់និន្នាការកើនឡើងនៃការបំពុល ការរិចរិលបរិស្ថាន; ដោះស្រាយបញ្ហាបរិស្ថានបន្ទាន់; កែលម្អនិងស្តារគុណភាពបរិស្ថានតាមជំហាន នីមួយៗ; ទប់ស្កាត់ការធ្លាក់ចុះនៃជីវចម្រុះ; រួមចំណែកក្នុងការលើកកម្ពស់សមត្ថភាព ឆ្លើយតបដោយម្ចាស់ការទៅនឹងការប្រែប្រួលអាកាសធាតុ; ធានាសន្តិសុខបរិស្ថាន កសាង និងអភិវឌ្ឍន៍គំរូនៃសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង កាបូនទាប ខិតខំប្រឹងប្រែង សម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់ប្រទេសជាតិ។
យុទ្ធសាស្ត្របានកំណត់គោលដៅជាក់លាក់នោះគឺ ម្ចាស់ការបង្ការទប់ស្កាត់ ផលប៉ះពាល់អវិជ្ជមានដែលបណ្តាលឲ្យមានការបំពុលនិងការរិចរិលបរិស្ថាន។បញ្ហាបរិស្ថានសំខាន់ៗ និងបន្ទាន់ត្រូវបានដោះស្រាយជាស្ថាពរ គុណភាពបរិស្ថានត្រូវបាន កែលម្អនិងស្ដារឡើងវិញជាបណ្តើរៗ;  បង្កើនការការពារបេតិកភណ្ឌធម្មជាតិ និង ស្ដារប្រព័ន្ធអេកូឡូស៊ី; ទប់ស្កាត់និន្នាការធ្លាក់ចុះនៃជីវចម្រុះ; រួមចំណែក លើកកម្ពស់ សមត្ថភាពសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ហើយជំរុញខ្លាំងនូវការកាត់ បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ