អនុរដ្ឋម​ន្ត្រីការបរទេសកូរ៉េខាងជើងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន

(VOVWORLD) - នាថ្ងៃទី២៨ ខែកុម្ភៈ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi  បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Kil- Song នៅទីក្រុងប៉េកាំង។
អនុរដ្ឋម​ន្ត្រីការបរទេសកូរ៉េខាងជើងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន - ảnh 1 សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi  បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Kil- Song នៅទីក្រុងប៉េកាំង

នៅក្នុងជំនួបនេះ លោក Wang Yi  បានអបអរសារទរចំពោះលោក Ri Kil- Song ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីកសាងផែនការត្រៀមរៀបចំសំរាប់ព្រឹត្តិការណ៍នានាក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ រីឯខ្លួនវិញ លោក Ri Kil- Song បានអះអាងថា កូរ៉េខាងជើងត្រៀមខ្លួនជាស្រេចសហការជាមួយចិន ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មីផងដែរ។ ទាក់ទងនឹងកិច្ចប្រជុំកំពូលរវាងអាមេរិកនិងកូរ៉េខាងជើងលើកទី២ដែលទើបបានប្រព្រឹត្តទៅនៅវៀតណាម លោក Wang Yi  បានឲ្យដឹងថា សហគមន៍អន្តរជាតិបានតាមដានយ៉ាងដិតដល់ចំពោះកិច្ចប្រជុំនេះ។ លោក បានសង្កត់ធ្ងន់ថា « រាល់ការលំបាកគឺមិនអាចចៀសវាងបានឡើយ ដោយសារតែកិច្ចសន្ទនារវាងអាមេរិកនិងកូរ៉េខាងជើងបានពាក់ព័ន្ធដល់បញ្ហាយ៉ាងជ្រាលជ្រៅជាច្រើន»។ លោកបន្តទៀតថា ការស្វែងរកវិធានការនយោបាយសំរាប់បញ្ហាឧបទ្វីបកូរ៉េតាមរយៈកិច្ចសន្ទនាត្រូវបានចាត់ទុកជាការតម្រង់ទិសស្នូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ