អនុរដ្ឋមន្ត្រីការបរទេសចិន បំពេញទស្សនកិច្ចនៅហ្វីលីពីន

(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong នៅថ្ងៃទី ២២ ខែមីនា បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃទៅកាន់ហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី។ 
អនុរដ្ឋមន្ត្រីការបរទេសចិន បំពេញទស្សនកិច្ចនៅហ្វីលីពីន - ảnh 1ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅទីក្រុងប៉េកាំង កាលពីខែមករា ឆ្នាំ២០២៣។ (រូបថត៖ Xinhua)

បញ្ហាដោះស្រាយភាពតានតឹងកើនឡើងនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ ត្រូវបានរំពឹងថានឹងស្ថិតនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំមួយចំនួនដែលប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ។   

យោងតាមក្រសួងការបរទេសហ្វីលីពីន អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Sun Weidong បានជួបពិភាក្សាជាមួយសមភាគីហ្វីលីពីនលោកស្រី  Theresa Lazaro នៅទីក្រុងម៉ានីល។ ក្នុងពេលជាមួយគ្នានោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានសង្កត់ធ្ងន់ថា ការពិភាក្សាដោយផ្អែកលើ "ចំណេះដឹងទូទៅ" ដែលទទួលបានរវាងប្រធានរដ្ឋចិនលោក Xi Jinping និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងប៉េកាំង កាលពីខែមករាកន្លងទៅ។ កិច្ចប្រជុំទាំងត្រូវបានរំពឹងថានឹងដាក់ចេញដំណោះស្រាយដើម្បីដោះស្រាយភាពតានតឹងកើនឡើងនៅសមុទ្រខាងកើតនាពេលថ្មីៗនេះ តាមរយៈការជំរុញការសន្ទនាដើម្បី“ដោះស្រាយជម្លោះនាវាចរណ៍ឱ្យបានត្រឹមត្រូវ” និង “ជំរុញកិច្ចសហប្រតិបត្តិការនាវាចរណ៍ជាក់ស្តែង” ។ ប្រទេសចិនសង្ឃឹមនិងជឿជាក់ថា កិច្ចប្រជុំទាំងនេះនឹងជួយពង្រឹងការយល់ដឹង និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងជំរុញការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងទ្វេភាគី៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ