អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជា
(VOVWORLD) - លោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ដែលមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលកន្លងទៅ។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung អបអរសាទរបុណ្យឯករាជ្យជាតិកម្ពុជា |
ក្នុងឱការរំលឹកខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ៩ ខែវិច្ឆិកា) នោះ នារសៀលថ្ងៃទី ៥ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung បានដឹកនាំគណប្រតិភូ អញ្ជើញទៅជូនពរស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ។
ថ្លែងនៅទីនេះ លោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ដែលមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានាពេលកន្លងទៅ។ ជាពិសេស ភាគីទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ២ ដោយទទួលស្គាល់នូវសមិទ្ធិផល 84% ការងារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែន គោករវាងវៀតណាម និងកម្ពុជា។
ជាការឆ្លើយតប លោកឯកអគ្គរាជទូត ចាយ ណាវុធ បានឲ្យដឹងថា នាថ្ងៃទី ៤ ខែ វិច្ឆិកាឆ្នាំ ២០១៩ រដ្ឋសភាកម្ពុជាបានអនុម័តលើឯកសារច្បាប់ទាំងពីរនេះ។ លោកបានអះអាងថាក្នុងអាណត្តិបេសកម្មការទូតរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែអភិវឌ្ឍន៍ជាផ្លែផ្កាថែមទៀតផងដែរ៕