អនុរដ្ឋមន្ត្រីការបរទេសអាមេរិក គ្រោងនឹងមកបំពេញទស្សនកិច្ចនៅវៀតណាម
អ្នកយកព័ត៌មាន VOV ប្រចាំនៅសហរដ្ឋអាមេរិក -  
(VOVWORLD) - អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Jose Fernandez នឹងមកបំពេញទស្សនកិច្ចនៅបណ្តាប្រទេសអាស៊ីចំនួនបី រួមមាន វៀតណាម ហ្វីលីពីន និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២២ ខែមករា ដល់ថ្ងៃទី ១ ខែកុម្ភៈ។ ប្រទេសវៀតណាមគឺជាទីបង្អង់ដំណើរដំបូងនៃការធ្វើដំណើរទស្សនកិច្ចនេះ។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Jose Fernandez (រូបថត៖ meridian.org) |
យោងតាមព័ត៌មានពីក្រសួងការបរទេសសហរដ្ឋអាមេរិក ដំណើររបស់អនុរដ្ឋមន្ត្រី Jose Fernandez មកកាន់ប្រទេសអាស៊ីចំនួនបី ដែលទទួលបន្ទុកលើកំណើនសេដ្ឋកិច្ច ថាមពល និងបរិស្ថាន ដោយនគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសម្ព័ន្ធមិត្ត និងដៃគូសំខាន់ៗនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នៅប្រទេសវៀតណាម អនុរដ្ឋមន្ត្រី Jose Fernandez នឹងផ្តោតលើការបង្កើនកាលានុវត្តភាពពាណិជ្ជកម្ម ការលើកកម្ពស់ថាមពលស្អាត កិច្ចសហប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់ និងបន្ទះឈីប semiconductor និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀតណាម បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Joe Biden នៅខែកញ្ញា ឆ្នាំ ២០២៣ និងការដែលប្រទេសទាំងពីរធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
អ្នកយកព័ត៌មាន VOV ប្រចាំនៅសហរដ្ឋអាមេរិក