អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូសមាជិកសភាអាមេរិក

នារសៀលថ្ងៃទី ៩ សីហា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងជា
អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួបសន្ទនាជាមួយគណៈប្រតិភូ
សមាជិកសភាចំណុះគណៈកម្មាធិការកំលាំងកងទ័ពរដ្ឋសភាអាមេរិកដឹកនាំដោយសមា
ជិកសភា Joe Wilson ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញការងារ នៅវៀតណាម
។ ឧត្តមសេណីឯក  Nguyen Chi Vinh ជឿជាក់ថា៖ ដំណើរទស្សនកិច្ច របស់សមាជិកសភា
Joe Wilson នឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស ទាំង ២ ឲ្យខ្លាំងក្លាថែម
ទៀត។ រីឯខ្លួនវិញ សមាជិកសភា Joe Wilson មានគោលបំណងថា៖ កិច្ចសហប្រតិបត្តិការ
លើវិស័យជំនះពុះពារលើផលវិបាកក្រោយ សង្គ្រាម នាពេលខាងមុខនឹងបន្តនាំមកផល
ប្រយោជន៍ឲ្យប្រទេសទាំង ២ រួមចំណែកជំរុញខ្លាំងទំនាក់ទំនងសហប្រតិបត្តិការរវាង
វៀតណាម–អាមេរិក អភិវឌ្ឍន៍តទៅទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ