អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Do Thang Hai ត្រូវ​បានបោះឆ្នោត​ជ្រើសតាំង​ជាប្រធានសមាគមមិត្តភាពវៀតណាម - ឆែក

(VOVWORLD) -លោក Do Thang Hai អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ត្រូវបានមហាសន្និបាតផ្ដល់ទំនុកទុកចិត្ត បោះឆ្នោតជ្រើសតាំងជាប្រធានសមាគមមិត្តភាព វៀតណាម - ឆែក នីតិកាលទី ៤។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Do Thang Hai ត្រូវ​បានបោះឆ្នោត​ជ្រើសតាំង​ជាប្រធានសមាគមមិត្តភាពវៀតណាម - ឆែក - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម លោក Do Thang Hai

នាថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - ឆែក (សម្ព័ន្ធសមាគមបណ្ដាអង្គការមិត្តភាព) បានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៤ អាណត្តិ ២០១៩ - ២០២៤។ លោក Do Thang Hai អនុរដ្ឋមន្ត្រីក្រសួងឧស្សាហពាណិជ្ជកម្ម ត្រូវបានមហាសន្និបាតផ្ដល់ទំនុកទុកចិត្ត បោះឆ្នោតជ្រើសតាំងជាប្រធានសមាគមមិត្តភាព វៀតណាម - ឆែក នីតិកាលទី ៤។

មហាសន្និបាតបានឯកភាពគ្នាអំពីទិសដៅ ភារកិច្ចរបស់ សមាគមមិត្តភាព វៀតណាម - ឆែក នីតិកាលទី ៤។ តាមនោះ សមាគមបន្តរៀបចំរាល់សកម្មភាពប្រពៃណី រួមសហការជាមួយស្ថានទូតឆែករៀបចំពីធីជួបសំណេះសំណាលជាមួយគណប្រតិភូជាន់ខ្ពស់ ថ្នាក់ក្រសួង ស្ថាប័ន សហគ្រាសឆែក នៅពេលមកបំពេញទស្សនកិច្ចនៅវៀតណាម។ ទន្ទឹមនឹងនេះ សមាគមន៍ក៏ផ្ដល់ព័ត៌មានជូនសហគ្រាសនៃប្រទេសទាំងពីរ ដើម្បីទាក់ទងផ្ទាល់ និងជ្រៀតចូលទីផ្សាររបស់គ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ