(VOVworld) - នៅជំនួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីទី១ក្រសួងការបរទេសអាមេរិក
លោក Antony Blinken នាថ្ងៃទី១៨ ឧសភា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី
Nguyen Thi Kim Ngan បានឲ្យដឹងថាក្នុងសម័យប្រជុំខាងមុខនេះ រដ្ឋសភាវៀតណាម
នឹងអនុម័តលើច្បាប់សំខាន់ៗមួយចំនួនក្រោយពីរដ្ឋធម្មនុញ្ញត្រូវបាន អនុវត្ត។ច្បាប់
ទាំងឡាយដែលទាក់ទិនដល់ការធានាសិទ្ធិសេរីភាពប្រជាធិបតេយ្យរបស់មនុស្ស
នឹងត្រូវបានអនុវត្តយ៉ាងឆាប់ៗដើម្បីបំរើជីវភាពរស់នៅ។លោកស្រី Nguyen Thi Kim
Ngan បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយអាមេរិក
ហើយជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម
ជាន់ខ្ពស់រវាងប្រទេសទាំង២។
|
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបទេសវៀតណាមលោក Pham Binh Minh (ខាងស្ដាំ)និងអនុរដ្ឋមន្រ្តីទី១ក្រសួងការបរទេសអាមេរិកលោក Antony Blinken
(រូបថត៖VGP) |
នាថ្ងៃដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីការបទេសវៀតណាមលោក Pham
Binh Minh បានជួបសន្ទនាជាមួយលោក Antony Blinken។ភាគីទាំង២បានឯកភាព
ថា នឹងបន្តសហការយ៉ាងស្អិតរមួតក្នុងការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវ
រីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំនងការទូត។លោក Pham Binh Minh បាន
អះអាងជាថ្មីម្ដងទៀតនូវការប្ដេជ្ញារបស់វៀតណាមចំពោះកិច្ចព្រមព្រៀងដៃគូ
អន្តរប៉ាស៊ីហ្វិក (TPP) ព្រមទាំងសំដែងគោលបំណងថាដំណើរការចរចារលើកិច្ច ព្រមព្រៀងនេះនឹងប្រព្រឹត្តទៅដោយភាពងាយស្រួលនិងបានសំរេចត្រឹមត្រូវ
តាមផែនការ។រីឯខ្លួនវិញ លោក Antony Blinken បានអះអាងថា អាមេរិកគាំទ្រ
ការដោះ ស្រាយជំលោះនានានៅសមុទ្រខាងកើតដោយសន្តិវិធីដោយឈរ
លើច្បាប់អន្តរ ជាតិ។
ក៏ក្នុងថ្ងៃទី១៨ ឧសភា រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នាយឧត្តមសេនីយ
Tran Dai Quang បានទទួលជួបសន្ទនាជាមួយអនុរដ្ឋមន្រ្តីការបរទេសអាមេរិក
លោក Antony Blinken ផងដែរ៕