អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅបុរីវ៉ាទីកង់

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅបុរីវ៉ាទីកង់ - ảnh 1
ក្រុមការងាររបស់វៀតណាមបានទៅជួបសម្តែងការគួរសមនាយករដ្ឋមន្តីបុរីវ៉ាទីកង់

(VOVworld)-ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦តុលាឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រ
សួងការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញទៅទស្សនាបុរីវ៉ាទីកង់
និង រួមជាមួយសមភាគីនៃវិមានវ៉ាទីកង់ លោក Antoine Camilleri ធ្វើជាសហអធិបតី
កិច្ចប្រជុំវង់ទី៦នៃក្រុមការងារចម្រុះវៀតណាម-វ៉ាទីកង់។ នៅក្នុងកិច្ចប្រជុំនេះ
លោក Bui Thanh Son បានអះអាងថា បក្សនិងរដ្ឋវៀតណាមមុនក៏ដូចជាក្រោយ
អនុវត្ត ប្រព័ន្ធច្បាប់ គោលនយោបាយគោរពនិងការពារសេរីភាពសាសនារបស់ប្រ
ជាជនដោយឥតឈប់ឈរ។លោក Bui Thanh Son ក៏បានស្នើឲ្យបុរីវ៉ាទីកង់ក៏ដូចជា
បេសកជនពិសេសមិនអចិន្ត្រៃយ៍របស់បុរីឲ្យផ្តោតការយកចិត្តទុកដាក់និងលើកទឹក
ចិត្តសមាគមន៍សាសនា កាតូលិកវៀតណាមរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវ
 ធម៌ និងរួមចំណែកសកម្មចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើទូទាំងប្រទេស
ក៏ដូចជានៅតំបន់នីមួយៗ។

        រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ លោក Antoine Camilleri បានវាយ
តម្លៃខ្ពស់ចំពោះការដែលរដ្ឋអំណាចវៀតណាមបានបង្កលក្ខណៈងាយស្រួលសម្រាប់
 បេសកជនពិសេសមិនអចិន្ត្រៃយ៍អនុវត្តល្អនូវដំណើរទស្សនកិច្ចការងារនៅវៀត
ណាម។ លោករូបនេះបានអះអាងថា បុរីវ៉ាទីកង់ចង់ឲ្យទំនាក់ទំនងរវាងវៀតណាម
ជាមួយបុរី កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃហើយសហគមន៍សាសនិកវៀត
ណាមប្រតិបត្តិ ត្រឹមត្រូវតាមច្បាប់។

        ក្នុងរយៈពេលស្នាក់នៅបុរីវ៉ាទីកង់ ក្រុមការងាររបស់វៀតណាមបានទៅជួប
សម្តែងការគួរសមសម្តេចប៉ាប Francis នាយករដ្ឋមន្តីបុរី និងរដ្ឋមន្ត្រីការបរទេសបុរី
វ៉ាទីកង់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ