អនុរដ្ឋមន្រ្តីការបរទេសប៉ូឡួញលោកស្រី Joanna Wronecka បំពេញទស្សនកិច្ចនៅវៀតណាម

អនុរដ្ឋមន្រ្តីការបរទេសប៉ូឡួញលោកស្រី Joanna Wronecka បំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
ទិដ្ឋភាពនៃជំនួបពិគ្រោះយោបល់នយោបាយវៀតណាម-ប៉ូឡួញ 
(រូបថត៖Quang Hoa/TGVN)

(VOVworld) - នាថ្ងៃទី១២ តុលា អនុរដ្ឋមន្រ្តីការបរទេសប៉ូឡួញលោកស្រី 
Joanna Wronecka បានមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយចូលរួមជំនួប
ពិគ្រោះ យោបល់នយោបាយជាប្រចាំឆ្នាំជាមួយអនុរដ្ឋមន្រ្តីការបរទេសវៀតណាម
លោក Bui Thanh Son។អនុរដ្ឋមន្រ្តីទាំងពីររូបបានឯកភាពវាយតំលៃថា ទំនាក់ទំនង 
រវាងវៀតណាមនិងប៉ូឡួញក្នុងប៉ុន្មានឆ្នាំកន្លងមក មានការអភិវឌ្ឍន៍ដ៏សកម្ម ហើយ
មានសក្ដានុពលសហប្រតិបតិ្តការលើច្រើនវិស័យដូចជានយោបាយកិច្ចការបរទេស
 សន្តិសុខការពារជាតិ វិទ្យាសាស្ត្របច្ចេកវិទ្យា និងអប់រំបណ្ដុះបណ្ដាល ជាដើម។ 
លោកស្រី Joanna Wronecka បានចែករំលែកនិងគាំទ្រទស្សនៈរបស់វៀតណាម
 ក្នុងការដោះស្រាយជំលោះ រួមមានជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី 
ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់
សមុទ្រឆ្នាំ១៩៨២ សំដៅធានាសន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍ និង
អាកាសចរណ៍នៅសមុទ្រខាងកើត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ