អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមទទួលជួបអគ្គនាយករងអគ្គស្នងការសន្តិសុខយោធាមីយ៉ាន់ម៉ា

(VOVWORLD) - នាព្រឹកថ្ងៃទី២៨ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀត ណាមបានទទួលជួប ឧត្តមសេនីយ៍ត្រី Than Htut Thein អគ្គនាយករងនៃអគ្គស្នងការសន្តិសុខយោធា មីយ៉ាន់ម៉ា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមទទួលជួបអគ្គនាយករងអគ្គស្នងការសន្តិសុខយោធាមីយ៉ាន់ម៉ា - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖qdnd.vn)

(VOVworld) - នាព្រឹកថ្ងៃទី២៨ កក្កដា នៅរដ្ឋធានីហាណូយ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមបានទទួលជួប ឧត្តមសេនីយ៍ត្រី Than Htut Thein អគ្គនាយករងនៃអគ្គស្នងការសន្តិសុខយោធា មីយ៉ាន់ម៉ា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀត ណាម។ នៅទីនេះ ថ្នាក់ ដឹកនាំទាំង២រូបបានឯកភាពថា ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ច សហប្រតិបត្តិការការពារជាតិទ្វេភាគីដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១១ នោះ ភាគីទាំង២ ចាំបាច់ត្រូវដំណើរការសកម្មភាពជាច្រើនដូចជា៖ បង្កើតយន្ត ការសន្ទនាស្ដីពី គោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី បង្កើនកិច្ចសហ ប្រតិបតិ្តការលើវិស័យបណ្ដុះបណ្ដាល ឧស្សាហកម្មការពារជាតិ ជួយឧបត្ថម្ភ មនុស្សធម៌ និងសកម្មភាពរក្សាសន្តិភាពរបស់ អ.ស.បជាដើម។ នាពេលខាងមុខ ភាគីទាំង២បន្តគាំទ្រគ្នានៅវេទិកាពហុភាគី ជាពិសេសគឺក្នុងក្របខ័ណ្ឌកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និង ADMM+៕

ប្រតិកម្មទៅវិញ

ផ្សេងៗ