អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son៖ ស្ថានភាពជម្ងឺ Covid-19 នៅខេត្តហាយយឿងត្រូវបានគ្រប់គ្រងជាស្ថាពរ

(VOVWORLD) - លោកអនុរដ្ឋមន្រ្តី Nguyen Truong Son បានលើកសំណើរ ថា នាពេលខាងមុខ ខេត្ត Hai Duong ត្រូវធានាការរក្សាគម្លាតសុវត្ថិភាពនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កនានា ក៏ដូចជាធានាសុវត្ថិភាពក្នុងការធ្វើផលិតកម្ម អាជីវកម្ម នៅពេលដែលបណ្ដាក្រុមហ៊ុននិងរោងចក្រចាប់ផ្ដើមប្រតិបត្តិឡើងវិញផងដែរ។ 
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Truong Son៖ ស្ថានភាពជម្ងឺ Covid-19 នៅខេត្តហាយយឿងត្រូវបានគ្រប់គ្រងជាស្ថាពរ - ảnh 1អនុរដ្ឋម្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son (ខាងឆ្វេង) ចុះត្រួតពិនិត្យការងារព្យាបាលអ្នកជម្ងឺ Covid-19 នៅមជ្ឈមណ្ឌលសុខាភិបាលទីក្រុង Chi Linh។ (រូបថត៖ VGP)

នារសៀលថ្ងៃទី១៨ កុម្ភៈ អនុរដ្ឋម្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son បានជួបធ្វើការជាមួយខេត្តហាយយឿង (Hai Duong) អំពីការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ នៅក្នុងជំនួបនេះ លោកអនុរដ្ឋមន្រ្តី Nguyen Truong Son និងក្រុមការងារបានចុះត្រួតពិនិត្យការងារបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃ Covid-19 នៅទីក្រុង Chi Linh ទីក្រុង Hai Duong និងស្រុក Cam Giang។ តំណាងក្រុមការងារនៃក្រសួងសុខាភិបាលបានស្នើឲ្យខេត្ត Hai Duong បន្តប្រើប្រាស់កម្មវិធីនិងផ្នែកទន់នានាលើទូរស័ព្ទឆ្លាតវៃដើម្បីអនុវត្តការងារតាមរកស្លាកស្នាម។ លោកអនុរដ្ឋមន្រ្តី Nguyen Truong Son បានលើកសំណើរថា នាពេលខាងមុខ ខេត្ត Hai Duong ត្រូវធានាការរក្សាគម្លាតសុវត្ថិ ភាពនៅក្នុងមណ្ឌលធ្វើចត្តាឡីស័កនានា ក៏ដូចជាធានាសុវត្ថិភាពក្នុងការធ្វើផលិតកម្ម អាជីវកម្ម នៅពេលដែលបណ្ដាក្រុមហ៊ុននិងរោងចក្រចាប់ផ្ដើមប្រតិបត្តិការឡើងវិញផងដែរ។ លោកអនុរដ្ឋមន្រ្តីមានប្រសាសន៍ថា៖ “នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ជាពិសេសគឺនៅកន្លែងដែលមានបុគ្គលិកនៃក្រុមហ៊ុន POYUL នោះ ត្រូវអនុវត្តការធ្វើចត្តាឡីស័កយ៉ាងម៉ឺងម៉ាត់ ហើយធ្វើតេស្តញឹកញាប់ជាងកម្រិតធម្មតា ដើម្បីអាចរកឃើញករណី F1 ដែលក្លាយទៅជា F0 បានយ៉ាងឆាប់បំផុត ក្រោយមកធ្វើចត្តាឡីស័កធានាសុវត្ថភាព”។

លោកអនុរដ្ឋមន្រ្តី Nguyen Truong Son ក៏បានចាត់ទុកថា នាបច្ចុប្បន្ន ការរាតត្បាតនៃ Covid-19 នៅទីក្រុង Chi Linh ត្រូវបានគ្រប់គ្រងជាស្ថាពររួចហើយ ប៉ុន្តែខេត្ត Hai Duong ត្រូវយកចិត្តទុកដាក់ពិសេសដល់ស្ថានភាពជម្ងឺនៅស្រុក Cam Giang និងទីក្រុង Hai Duong៕

ប្រតិកម្មទៅវិញ

ផ្សេងៗ