អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ សុខភាពអ្នកជំងឺដែលកំពុងទទួលការព្យាបាលជំងឺឆ្លង COVID-19 កំពុងតែមានដំណើរការល្អប្រសើរ

(VOVWORLD) - អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son បាននិយាយថា នៅរសៀលថ្ងៃទី ១១ ខែមីនា នៅមជ្ឈមណ្ឌលគ្រប់គ្រង ធ្វើរោគវិនិច្ឆ័យនិងព្យាបាលអ្នកជំងឺ COVID-19, អ្នកជំនាញឈានមុខគេ បានពិគ្រោះយោបល់អនឡាញជាមួយមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 នៅទូទាំងប្រទេស។ 
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ សុខភាពអ្នកជំងឺដែលកំពុងទទួលការព្យាបាលជំងឺឆ្លង COVID-19 កំពុងតែមានដំណើរការល្អប្រសើរ - ảnh 1

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Nguyen Truong Son កំពុងពិគ្រោះយោបល់អនឡាញជាមួយមន្ទីរពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 នៅទូទាំងប្រទេស (រូបថតៈ Thong tin Chinh phu)

នៅទីនេះ របាយការណ៍ទាំងអស់ លទ្ធផលធ្វើតេស្ត និងរូបភាព ត្រូវបានបង្ហាញយ៉ាងច្បាស់។ តាមរយៈនោះ អ្នកជំនាញបានផ្តល់អនុសាសន៍ និងការណែនាំព្យាបាលសម្រាប់អ្នកជំងឺម្នាក់ៗ។ អនុរដ្ឋមន្រ្តី លោក Nguyen Truong Son បានបញ្ជាក់ថា អ្នកជំងឺភាគច្រើន ដែលកំពុងទទួលការព្យាបាលជំងឺឆ្លង COVID-19 គឺមានសុខភាពល្អ។

ដោយមានវិធានការយ៉ាងម៉ឺងម៉ាត់របស់រដ្ឋាភិបាល របស់គណៈកម្មាធិការជាតិទទួលបន្ទុកការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 របស់វិស័យសុខាភិបាលនានា ក៏ដូចជាការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូលនោះ វៀតណាមមានការគ្រប់គ្រងយ៉ាងដិតដល់លើគ្រប់ករណីដែលសង្ស័យទាំងអស់ ព្រមទាំងចាត់វិធានការអោយនៅដាច់ដោយឡែកយ៉ាងឆាប់ៗ។

ទោះបីជា រហូតមកដល់ពេលនេះ មិនទាន់មានថ្នាំព្យាបាលសម្រាប់ជំងឺឆ្នាំ COVID-19 ក៏ដោយ ប៉ុន្តែ ថ្នាំជំនួយទាំងអស់ ដូចជា ថ្នាំអង់ទីប៊ីយោទិក និងថ្នាំព្យាបាលរោគសញ្ញាដទៃទៀត សុទ្ធ តែត្រូវបានក្រសួងសុខាភិបាលផ្គត់ផ្គង់យ៉ាងគ្រប់គ្រាន់សម្រាប់មន្ទីរពេទ្យទាំងអស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ