អនុរដ្ឋមន្រ្តីកសិកម្មវៀតណាមលោក Phung Duc Tien ចុះត្រួតពិនិត្យស្ថានភាពផលិតកម្មកសិកម្មនៅទីក្រុង Hai Phong

(VOVWORLD) - មុនពេលខ្យល់ព្យុះ WIPHA និងសម្ពាធត្រូពិកទាបចូលដីគោក ទីក្រុង Hai Phong បានសំណូមពរអោយនាវាទាំងអស់ចូលចត់ក្នុងកំពង់ផែ ព្រមទាំងកៀរគរធនធានមនុស្សនិងមធ្យោបាយអោយត្រៀមខ្លួនជាស្រេចទប់ទល់នឹងខ្យល់ព្យុះ។

នារសៀលថ្ងៃទី៣ ខែសីហា ក្រុមការងារនៃក្រសួងកសិកម្មនិងអភិវឌ្ឍជនបទវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីលោក Phung Duc Tien សមាជិកនៃគណៈកម្មាធិការមជ្ឈឹមទទួលបន្ទុកការបង្ការប្រឆាំងគ្រោះមហន្តរាយធម្មជាតិនិងស្វែងរកជួយសង្គ្រោះ បានចុះត្រួតពិនិត្យស្ថានភាពជំនះពុះពារលើផលវិបាកដោយខ្យល់ព្យុះ WIPHA ក៏ដូចជាស្ថានភាពផលិតកម្មកសិកម្មនៃទីក្រុង Hai Phong ភាគខាងជើងវៀតណាមផងដែរ។

មុនពេលខ្យល់ព្យុះ WIPHA និងសម្ពាធត្រូពិកទាបចូលដីគោក ទីក្រុង Hai Phong បានសំណូមពរអោយនាវាទាំងអស់ចូលចត់ក្នុងកំពង់ផែ ព្រមទាំងកៀរគរធនធានមនុស្សនិងមធ្យោបាយអោយត្រៀមខ្លួនជាស្រេចទប់ទល់នឹងខ្យល់ព្យុះ។ ហេតុនេះហើយ ខ្យល់ព្យុះ WIPHA មិនបង្កឡើងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីក្រុង Hai Phong នោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ