អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បំពេញទស្សនកិច្ចការងារនៅសភាអឺរ៉ុប

(VOVWORLD) - នៅក្នុងបណ្ដាជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ EP លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបតិ្តការ យ៉ាងស្អិតរមួតជាមួយថ្នាក់ដឹកនាំ EP និងស្ថាប័ននានារបស់ EU ក្នុងការ អនុវត្តយ៉ាងពេញលេញនូវការសន្យាទាំងអស់ក្នុងកិច្ចព្រមព្រៀង។ 
អនុរដ្ឋមន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បំពេញទស្សនកិច្ចការងារនៅសភាអឺរ៉ុប - ảnh 1លោកអនុរដ្ឋមន្រ្តី Bui Thanh Son ជួបពិភាក្សាការងារជាមួយអនុប្រធាន EP លោក Dimitrious Papadimoulis (រូបថត៖ baoquocte.vn) 

  ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ខែមករា លោក Bui Thanh Son អនុរដ្ឋ មន្រ្តីប្រចាំការនៃក្រសួងការបរទេសវៀតណាមបានទៅបំពេញទស្សនកិច្ចការងារនៅសភាអឺរ៉ុប (EP) នៅទីក្រុង Strasbourg របស់បារាំង ដើម្បីពិភាក្សា អំពីដំណើរការអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ច ព្រមព្រៀងគាំពារវិនិយោគ (EVIPA) រវាងវៀតណាមនិងសហភាពអឺរ៉ុប (EU)។

        នៅក្នុងបណ្ដាជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ EP លោកអនុរដ្ឋ មន្រ្តី Bui Thanh Son បានអះអាងថា វៀតណាមនឹងបន្តសហប្រតិបតិ្តការ យ៉ាងស្អិតរមួតជាមួយថ្នាក់ដឹកនាំ EP និងស្ថាប័ននានារបស់ EU ក្នុងការ អនុវត្តយ៉ាងពេញលេញនូវការសន្យាទាំងអស់ក្នុងកិច្ចព្រមព្រៀង។ លោកក៏ បានស្នើអោយគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនិងសមាជិកសភារបស់ EP បន្តគាំទ្រ សហការជាមួយស្ថាប័នក្រោមឱវាទរដ្ឋសភានិងរដ្ឋាភិបាល វៀតណាមក្នុងការជំរុញដំណើរការអនុម័តលើកិច្ចព្រមព្រៀងទាំងពីរពោលខាងលើ សំដៅនាំមកនូវផលប្រយោជន៍ពិតៗសម្រាប់ប្រជាជន ពលករនិង សហគ្រាសនៃភាគីទាំងពីរ។

        ថ្នាក់ដឹកនាំ EP និងប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់ EP (INTA) បានអះអាងនូវអត្ថន័យដ៏សំខាន់ខាងសេដ្ឋកិច្ចនិងនយោបាយ នៃកិច្ចព្រមព្រៀងទាំងពីរនេះក្នុងការបង្កើនតួនាទីនិងឋានៈរបស់ EU នៅ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងជម្រាបថា INTA កំពុងសហការជាមួយ ស្ថាប័ននានារបស់ EP ជំរុញដំណើរការអនុម័តលើ EVFTA – EVIPA។ ថ្នាក់ដឹកនាំ EP និង INTA ក៏បានវាយតម្លៃខ្ពស់ចំពោះដំណើរការត្រៀម រៀបចំអនុវត្តកិច្ចព្រមព្រៀងរបស់វៀតណាម ជាពិសេសគឺក្នុងការអនុវត្តការ សន្យានានាស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ