អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ផ្តល់ព័ត៌មានអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល APEC ២០១៨
(VOVWORLD) - ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ១៧ និង១៨ ខែ វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី ហ្វិក APEC លើកទី ២៦ ដែលបានប្រារព្ធធ្វើឡើងនៅប្រ ទេសប៉ាពួញូហ្គីណេ។
អនុរដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son |
ឆ្លើយសម្ភាសន៍របស់អ្នកសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលនេះ អនុរដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃក្រសួងការបរទេសវៀតណាមលោក លោក Bui Thanh Son បានលើកឡើងថា កិច្ចប្រជុំនេះបានបង្ហាញពីការខ្វែងគំនិតរវាងសមាជិកមួយចំនួនជាពិសេសរវាងសហរដ្ឋអាមេរិកនិងប្រទេសចិន ស្តីពីការគាំពារពាណិជ្ជកម្មនិងប្រព័ន្ធពាណិជ្ជកម្មនិងពហុភាគី។ នេះក៏ជាមូលហេតុចម្បងដែលនាំទៅដល់ការបញ្ចប់កិច្ចប្រជុំកំពូល APEC ដោយគ្មានចេញសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំ APEC ដូចសព្វដងឡើយ។
អនុរដ្ឋមន្ត្រីវៀតណាម លោក Bui Thanh Son បានលើកឡើងថា ក្នុងកិច្ចប្រជុំកំពូល APEC លើកនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញ ជួបពិភាក្សាយ៉ាងយកចិត្តទុកដាក់ជាមួយថ្នាក់ដឹកនាំ នៃខឿនសេដ្ឋកិច្ចជាច្រើន ក្នុងនោះមាននាយករដ្ឋមន្ត្រីម្ចាស់ផ្ទះប៉ាពួញូហ្គីណេ; នូវែលសេឡង, វ៉ានូអាទូ រួមទាំងបណ្តាប្រទេសកោះប៉ាស៊ីហ្វិកនិងសមាជិក APEC ដទៃទៀត។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានជួបសន្ទនាជាមួយសហគ្រាសជាច្រើននៃសមាជិក ABAC និងសម្ព័ន្ធភាពអាជីវកម្មអាមេរិកក្នុងកិច្ចប្រជុំកំពូល APEC ផងដែរ ។
ថ្នាក់ដឹកនាំទាំងអស់បានឯកភាព សហការយ៉ាងជិតស្និទ្ធដើម្បីជម្រុញរាល់លទ្ធផលដែល APEC ទទួលបានក្នុងឆ្នាំ ២០១៧ នៅវៀតណាមនិងឆ្នាំ ២០១៨ នៅប៉ាពួញូហ្គី ណេលើកនេះ។ ថ្នាក់ដឹកនាំទាំងអស់ក៏បានអះអាង នឹងបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះការចុះឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់វៀតណាមសម្រាប់អាណត្តិ ២០២០-២០២១ ព្រមទាំងជឿជាក់ ថាវៀតណាមនឹងបំពេញប្រកបដោយជោគជ័យនូវតួនាទីនេះជាមិនខាន៕