អនុវត្តកម្មវិធី "លើកកម្ពស់សមត្ថភាពសុខាភិបាលថ្នាក់មូលដ្ឋាន" ដំណាក់កាល ២០២២-២០២៣

(VOVWORLD) - កម្មវិធី "លើកកំពស់សមត្ថភាពសុខាភិបាលមូលដ្ឋាន" ត្រូវបានអនុវត្តន៍ក្នុងរយៈពេល ៣ ឆ្នាំ ហើយដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០២២-២០២៣ មានគោលដៅដូចជា៖ ទាក់ទាញការចូលរួមពីបុគ្គលិកសុខាភិបាលជាង ២ម៉ឺននាក់នៅទូទាំងប្រទេស; លើកកម្ពស់ចំណេះដឹងនិងជំនាញវិជ្ជាជីវៈសម្រាប់បុគ្គលិកសុខាភិបាលនៅមូលដ្ឋាន។
អនុវត្តកម្មវិធី ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកម្មវិធីសហប្រតិបត្តិការ។ រូបថត៖  nhandan.vn

        អនុវត្តន៍សេចក្តីសម្រេចចិត្តស្ដីពីការបង្កើនកិច្ចការពារ ថែទាំ និងលើកម្ពស់សុខភាពជូនប្រជាជនក្នុងស្ថានភាពថ្មី នារសៀលថ្ងៃទី៦ ខែតុលា នៅទីក្រុងហាណូយ អគ្គសមាគមវេជ្ជសាស្ត្រវៀតណាម និងសមាគមគ្រូពេទ្យវ័យក្មេងវៀតណាមបានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការអនុវត្តន៍កម្មវិធី "លើកកម្ពស់សមត្ថភាពសុខភាពមូលដ្ឋាន"។ កម្មវិធី "លើកកំពស់សមត្ថភាពសុខាភិបាលមូលដ្ឋាន" ត្រូវបានអនុវត្តន៍ក្នុងរយៈពេល ៣ ឆ្នាំ ហើយដំណាក់កាលទី ១ ចាប់ពីឆ្នាំ ២០២២-២០២៣ មានគោលដៅដូចជា៖ ទាក់ទាញការចូលរួមពីបុគ្គលិកសុខាភិបាលជាង ២ម៉ឺននាក់នៅទូទាំងប្រទេស; លើកកម្ពស់ចំណេះដឹងនិងជំនាញវិជ្ជាជីវៈសម្រាប់បុគ្គលិកសុខាភិបាលនៅមូលដ្ឋាន។ លោកស្រីសាស្រ្តាចារ្យង បណ្ដិត Nguyen Thi Xuyen ប្រធានអគ្គសមាគមវេជ្ជសាស្ត្រវៀតណាមបានសង្កត់ធ្ងន់ថា៖“តាមរយៈគម្រោងនេះ យើងខ្ញុំមានគោលបំណងកៀរគរគ្រប់ធនធានសង្គមទាំងអស់ ដើម្បីរួមដៃគ្នាចូលរួមជំរុញខ្លាំងការលើកកម្ពស់ចំណេះដឹងនិងជំនាញវិជ្ជាជីវៈដល់បុគ្គលិកសុខាភិបាលមូលដ្ឋាននៅទូទាំងប្រទេស ដើម្បីរួមចំណែកលើកកម្ពស់ការងារថែទាំ និងការពារសុខភាពជូនប្រជាជន ពង្រីកជាអតិបរមាតួនាទីនៃប្រព័ន្ធសុខាភិបាលថ្នាក់មូលដ្ឋាននៅវៀតណាម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ