អនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ២០២១-២០៣០

(VOVWORLD) - គោលដៅនៃសេចក្ដី សម្រេចចិត្តនេះគឺបង្រួញគម្លាតខាងគុណភាពរស់នៅ និងប្រាក់ចំណូលនៃ តំបន់ជនជាតិភាគតិចនិងព្រៃភ្នំបើប្រៀបធៀបនឹងកម្រិតមធ្យមនៃទូទាំង ប្រទេសព្រមទាំងខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៥ កាត់បន្ថយ៥០%នៃ បរិមាណភូមិ ឃុំ ដែលមានស្ថានភាពរស់នៅដ៏លំបាកបំផុត ហើយដល់ឆ្នាំ ២០៣០ មិនមានភូមិឃុំដែលមានស្ថានភាពរស់នៅលំបាកបំផុតទៀតឡើយ។

 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានចុះ ហត្ថលេខាលើសេចក្ដីសម្រេចចិត្តដាក់ឲ្យដំណើការនូវសេចក្ដីសម្រេចចិត្ត របស់រដ្ឋសភាស្ដីពីការផ្ដល់សច្ចាប័ណ្ណលើកម្មវិធីគោលដៅជាតិស្ដីពីការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ២០២១- ២០៣០។

តាមនោះ កំណត់គោលដៅជាក់លាក់ ខ្លឹមសារការងារ កាលកំណត់ ការទទួលខុសត្រូវរបស់ស្ថាប័ន អង្គការពាក់ព័ន្ធនានាក្នុងការរៀបចំអនុវត្ត ឲ្យបានព្រមៗគ្នា ទាន់ពេលវេលា និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនកិច្ច សហការរវាងក្រសួង ស្ថាប័ន និងតំបន់នានាក្នុងការរៀបចំអនុវត្តកម្មវិធី គោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ ២០២១-២០៣០ផងដែរ។

មុននោះ នៅសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៤ អង្គប្រជុំ បានអនុម័តលើសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការផ្ដល់សច្ចាប័ណ្ណលើកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគ តិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ២០២១-២០៣០។ គោលដៅនៃសេចក្ដី សម្រេចចិត្តនេះគឺបង្រួញគម្លាតខាងគុណភាពរស់នៅ និងប្រាក់ចំណូលនៃ តំបន់ជនជាតិភាគតិចនិងព្រៃភ្នំបើប្រៀបធៀបនឹងកម្រិតមធ្យមនៃទូទាំង ប្រទេសព្រមទាំងខិតខំប្រឹងប្រែងដល់ឆ្នាំ២០២៥ កាត់បន្ថយ៥០%នៃ បរិមាណភូមិ ឃុំ ដែលមានស្ថានភាពរស់នៅដ៏លំបាកបំផុត ហើយដល់ឆ្នាំ ២០៣០ មិនមានភូមិឃុំដែលមានស្ថានភាពរស់នៅលំបាកបំផុតទៀត ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ