អនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍វិស័យរុក្ខកម្មប្រកបដោយនិរន្តរភាព

អនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍វិស័យរុក្ខកម្មប្រកបដោយនិរន្តរភាព - ảnh 1
ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung ថ្លែងមតិក្នុងសន្និសីទ (រូបថតៈ nongnghiep.vn)

(VOVworld)-នាថ្ងៃទី១៧មិនា នៅខេត្ត Nghe An ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ
 វៀតណាមបានរៀបចំសន្និសីទបូកសរុបនូវផែនការការពារនិងអភិវឌ្ឍន៍ព្រៃឈើដំ
ណាក់កាល២០១១-២០១៦ដោយភ្ជាប់ជាមួយការរៀបចំឡើងវិញផ្នែករុក្ខកម្ម រួមទាំង
 អនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍រុក្ខកម្មប្រកបដោយនិរន្តរភាពដំណាក់កាល២០១១
-២០១៦។ អញ្ជើញថ្លែងមតិក្នុងពិធី ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
 Trinh Dinh Dung បានទទួលស្គាល់ចំពោះរាល់លទ្ធផលដែលផ្នែករុក្ខកម្មសម្រេច
​បាននាពេលកន្លងទៅ ព្រមទាំងសង្កត់ធ្ងន់នូវសារៈសំខាន់នៃកិច្ចការការពារនិងអភិ
 វឌ្ឍន៍ព្រៃឈើ។ លោក Trinh Dinh Dung ក៏បានលើកឡើងនូវកំហិត បញ្ហានៅសេស
សល់និងស្នើឲ្យផ្នែករុក្ខកម្មគប្បីរួមជាមួយតំបន់នានាំអនុវត្តល្អរាល់ដំណោះស្រាយ
សំដៅបំពេញជាស្រេចនូវកម្មវិធីគោលដៅអភិវឌ្ឍន៍រុក្ខកម្មប្រកបដោយនិរន្តរភាព
 ដំណាក់កាល២០១៦-២០២០។ លោក Trinh Dinh Dung ក៏បានស្នើឲ្យក្រសួងកសិ
កម្មនិងអភិវឌ្ឍន៍ជនបទនិងក្រសួងស្ថាប័នទាក់ទិននានាបង្កើនការងារគ្រប់គ្រងព្រៃ
 ឈើ ជាពិសេសអនុវត្តសង្គមភាវូបនីយកម្មក្នុងការប្រមូលផ្តុំប្រភពទុននានាសម្រាប់
អនុវត្តកម្មវិធីគោលដៅអភិវឌ្ឍន៍ផ្នែករុក្ខកម្មប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ