អនុវត្តការនាំចេញនាំចូលទំនិញ ឆ្លងកាត់ច្រកទ្វារព្រំដែន Coc Nam (ខេត្ត Lang Son) ជាផ្លូវការ

(VOVWORLD) - នាថ្ងៃទី ៦ ខែមិនា ទំនិញនាំចេញនិងនាំចូលត្រូវបានអនុញ្ញាឲ្យឆ្លងកាត់ឡើងវិញ នៅច្រកទ្វារព្រំដែន Coc Nam (ខេត្ត Lang Son) និង Nong  Huai (ចិន)  ជាផ្លូវការ ចាប់ពីម៉ោង ១០ ៖ ៣០ នាព្រឹកថ្ងៃទី ៦ មីនា។

ការនាំចេញ-នាំចូលទំនិញឆ្លងច្រកទ្វារព្រំដែនត្រូវបានអនុវត្តសម្រាប់កសិផល និងផ្លែឈើតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់ជលផលវិញគឺមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ។

ដើម្បីអនុវត្តដោយម្ចាស់ការក្នុងការនាំចូល-នាំចេញទំនិញឆ្លងកាត់ច្រកទ្វារព្រំដែន ខេត្ត Lang Son បានបញ្ជាដឹកនាំកម្លាំងមានសមត្ថកិច្ចនៅច្រកព្រំដែននានាគប្បីចាត់ចែងការគ្រប់គ្រងនិងត្រួតពិនិត្យសកម្មភាពនាំចេញនិងនាំចូលយ៉ាងតឹងរឹងព្រមទាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវដំណើរការសម្រាប់មធ្យោបាយដឹកជញ្ជូននិងអ្នកបើកបរយានយន្តទាំងនេះដែលធ្វើសកម្មភាពនាំចេញនិងនាំចូលតាមច្រកព្រំដែននិងត្រួតពិនិត្យលក្ខខណ្ឌនៃតំបន់ដាក់នៅដាច់ដោយឡែកនៅទីលានដែលបានកំណត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ