អនុវត្តគំរោងការណ៍កាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen ឆ្នាំ ២០១៥
|
អនុវត្តគំរោងការណ៍កាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen ឆ្នាំ ២០១៥ (Image: VNA) |
(VOVworld) – នាព្រឹកថ្ងៃទី ២៤ មេសា សន្និសីទអនុវត្តផែនការឆ្នាំ ២០១៥ សំរាប់ កម្មាភិបាលស្រុកនិងឃុំដែលស្ថិតនៅតំបន់ទទួលផលជំនាញពីគំរោងការណ៍ កាត់បន្ថយភាពក្រីក្រនៅតំបន់ Tay Nguyen ឆ្នាំ ២០១៥ ត្រូវបានរៀបចំឡើងនៅ
ទីក្រុង Tam Ky ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)។ គំរោងការណ៍ណ៍
នេះត្រូវបាន អនុវត្តពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ នៅឃុំចំនួន ១៣០ ចំណុះស្រុក
ចំនួន ២៦ នៃខេត្ត ចំនួន ៦ ដូចជា៖ ខេត្ត Dak Lak ខេត្ត Dak Nong ជាដើម។
គំរោងការនេះមានតំលៃ ប្រភពទុនវិនិយោគចំនួន ១៦៥ លានដុល្លាអាមេរិក។
គំរោងការណ៍នេះគឺ សំដៅលើកំពស់ជីរភាពរស់នៅរបស់ប្រជាជននៅទីនេះ
តាមរយៈការកែលំអរនិង អភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ចីរភាពនៅបណ្ដាឃុំក្រីក្រ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឃុំភូមិ ជាដើម។ នៅខេត្ត Quang Nam គំរោងការណ៍នេះត្រូវបានអនុវត្តនៅឃុំចំនួន ១៥ នៃស្រុកព្រៃភ្នំចំនួន ៣ គឺ៖
Tra My ខាងត្បូង Phuoc Son និង Nam Giang៕