អនុវត្តគំរោងការណ៍វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអ.ស.ប

(VOVworld)-នាព្រឹកថ្ងៃទី២៣មិថុនា នៅទីក្រុងហូជីមិញ មជ្ឃមណ្ឌលរក្សា សន្តិភាពវៀតណាមបានរួមសហការជាមួយបញ្ជាការដ្ឋានទ័ពជើងគោក អាស៊ី
ប៉ាស៊ីហ្វិក (អាមេរិក) រៀបចំសិក្ខាសលាជំនាញ ស្តីពី កិច្ចការត្រៀមរៀបចំ
ពង្រាយមន្ទីពេទ្យទ័ពបណ្តោះអាសន្នកម្រិតទី២។ សិក្ខាសាលានេះ ជាសកម្មភាព១ក្នុងចំណោមសកម្មភាពអនុវត្តគំរោងការណ៍ “កងទ័ពប្រជាជន វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពនៃអ.ស.បដំណាក់កាល២០១៤ - ២០២០និងបណ្តាឆ្នាំបន្តបន្ទាប់”ដែលបាននាយករដ្ឋមន្ត្រីអនុម័តនាថ្ងៃទី៥ធ្នូ
ឆ្នាំ២០១៣។ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥មិថុនា សិក្ខាសាលា
នេះ សំដៅលើកកំពស់សមត្ថភាពរក្សាសន្តិភាពសម្រាប់វេជ្ជបណ្ឌិតយោធាវៀត
ណាម។ ថ្លែងមតិក្នុងសិក្ខាសាលា វរសេនីយ៍ឯក Hoang Kim Phung នាយកមជ្ឈ មណ្ឌលរក្សាសន្តិភាពវៀតណាមបានឲ្យដឹងថា៖

       “នេះជាឱកាសល្អសម្រាប់វៀតណាមសិក្សារៀនសូត្រពីសំណាក់មិត្ត អំពីជំនាញផងនិងបទពិសោធន៍ផង និងការធ្វើសកម្មភាពជាក់ស្តែងនូវមន្ទី
ពេទ្យទ័ព​បណ្តោះអាសន្ននេះ។ ខ្ញុំសង្ឃឹមថា នេះក៏ជាឱកាសល្អសម្រាប់នាយ ទាហានអាមេរិកនិងវៀតណាមមានលក្ខណៈ ជួបប្រាស្រ័យ និងបង្កើនថែមទៀត
នូវទំនាក់ទំនងដែលកាន់តែស្អិតរមួតរពីមួយថ្ងៃទៅមួយថ្ងៃវាងកងទ័ពវៀតណាម ជាមួយកងទ័ពអាមេរិក”៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ