អនុវត្តងាយស្រួលបនីយកម្មសំណុំបែបបទរដ្ឋបាលក្នុងវិស័យធនធាននិងបរិស្ថាន
|
អនុវត្តងាយស្រួលបនីយកម្មសំណុំបែបបទរដ្ឋបាលក្នុងវិស័យធនធាននិងបរិស្ថាន (baodongnai.com.vn) |
Vovworld-អនុវត្តងាយស្រួលបនីយកម្មសំណុំបែបបទរដ្ឋបាលក្នុងវិស័យ
ធនធាននិងបរិស្ថាន។ នេះជាគោលដៅនៃការជួបប្រាស្រ័យ Onlines ជាមួយ
ប្រជាជននិងអង្គភាពអាជីវកម្មវគ្គទី១ឆ្នាំ២០១៥ ស្ដីពីជំរុញកំណែទម្រង់សំណុំ
បែបបទរដ្ឋបាលក្នុងវិស័យធនធាននិងបរិស្ថានដែលត្រូវបានក្រសួងធនធាននិង
បរិស្ថានវៀតណាមរៀបចំនាថ្ងៃទី៤មិថុនា។ ថ្លែងមតិបើកការជួបប្រាស្រ័យនេះ
រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានបានឲ្យដឹងថា តាមរយៈវគ្គជួបប្រាស្រ័យលើក
នេះ ក្រៅពីការដោះស្រាយការលំបាកជំពាក់ជំពិនរបស់អង្គការបុគ្គល ក្រសួង
ធនធាននិងបរិស្ថានមានបំណងឃោសនាផ្សព្វផ្សាយគោលនយោបាយច្បាប់
បែបបទរដ្ឋបាលអំពីវិស័យធនធាននិងបរិស្ថានទៅកាន់ប្រជាជនគ្រប់ស្រទាប់និង
អង្គភាពអាជីវកម្ម៕