អនុវត្តន៍កម្មវិធីផ្ដល់ជំនួយឧបត្ថម្ភជាបន្ទាន់សម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ដំណាក់កាលទី ៤

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តិទៅពីធីប្រគល់អំណោយចំនួន ២០០ កញ្ចប់ ដែលរួមមាន៖ អង្ករ ម៉ាស់ ជែលលាងដៃជូនក្រុមគ្រួសារនានា ដែលមានដើមកំណើតវៀតណាម និងជនជាតិខ្មែរនៅកម្ពុជា ដោយជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ។ 
អនុវត្តន៍កម្មវិធីផ្ដល់ជំនួយឧបត្ថម្ភជាបន្ទាន់សម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ដំណាក់កាលទី ៤ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ដល់ជំនួយឧបត្ថម្ភជាបន្ទាន់សម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា (រូបថត៖ TTXVN)

នេះគឺជាសកម្មភាពបើកឆាកសម្រាប់ កម្មវិធីផ្ដល់ជំនួយឧបត្ថម្ភជាបន្ទាន់សម្រាប់ប្រជាជន ដើមកំណើតវៀត ណាមនៅកម្ពុជា ដែលជួបការលំបាកដោយសារជំងឺរាតត្បាតកូវីដ ១៩ ដំណាក់កាលទី ៤។

អញ្ជើញថ្លែងមតិក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានស្នើឲ្យប្រជាជនគ្រប់រូបត្រូវថែរក្សាសុខភាពរបស់ខ្លួន ព្រមទាំងខិតខំប្រឹងប្រែងចលនាសហគមន៍ឲ្យមានការយល់ដឹងក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង។

សូមបញ្ជាក់ដែរថា យោងតាម ស្ថាន ទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងដំណាក់កាលទី ៤ នៃកម្មវិធីជួយឧបត្ថម្ភនេះ នឹងប្រគល់ជំនួយជូនក្រុមគ្រួសារចំនួន ១៨៤៧ គ្រួ មកពី ខេត្ត/ក្រុងចំនួន ៩ នៃប្រទេសកម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ