អនុវត្តន៍ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ធានាសុវត្ថិភាពខ្ពស់បំផុតជូនប្រជាជន
(VOVWORLD) - នៅថ្ងៃទី ២៤ ខែកុម្ភៈ កញ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ លើកដំបីងជិត ១២០ ពាន់ដូសបានមកដល់អាកាសយានដ្ឋាន Tan Son Nhat ទីក្រុងហូជីមិញ ។
ប្រភព: nhandan.com.vn |
ការនាំចូលវ៉ាក់សាំងមកកាន់វៀតណាមបានអនុវត្តន៍តាមកិច្ចសន្យាបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ចំនួន ៣០ លានដូស រវាង ប្រព័ន្ធចាក់វ៉ាក់សាំងវៀតណាម VNVC និង AstraZeneca ។
បន្ទាប់ពីមកដល់វៀតណាមរួចមកហើយ ផ្នែកសុខាភិបាលគ្រោងនឹងចាក់ជូនក្រុមមុខសញ្ញាអាទិភាពចំនួន ១១។ យោងតាមសាស្ត្រាចារ្យរង បណ្ឌិត Tran Dac Phu ទីប្រឹក្សាមជ្ឈមណ្ឌលឆ្លើយតបជាបន្ទាន់សម្រាប់ព្រឹត្តិការណ៍សុខាភិបាលសាធារណៈ បានឲ្យដឹងថា៖ ចាំបាច់ត្រូវមានការតាមដាន និងវាយតម្លៃ ដើម្បីធានាការគ្រប់គ្រងខ្ពស់បំផុតសម្រាប់អ្នកទទួលបានការចាក់វ៉ាក់សាំង។ លោកបានអះអាងថា៖ “យើងនៅតែអនុវត្តន៍ផែនការចាក់វ៉ាក់សាំងជូនមុខសញ្ញាអាទិភាព និង មុខសញ្ញា ដែលហានិភ័យខ្ពស់។ ប្រការទាំងនេះត្រូវបានតាមដាន វាយតម្លៃយ៉ាង ហ្មត់ចត់។ នេះគឺជារៀបធ្វើល្អបំផុត សម្រាប់យើងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផង និងគ្រប់គ្រងបានកម្រិតសុវត្តិភាពរបស់វ៉ាក់សាំង ក៏ដូចជាធានាសុខវត្តិភាពបំផុតជូនប្រជាជនផងដែរ”៕