អនុវត្តន៍គោលការណ៍ទិដ្ឋាការឆ្លងចូលប្រទេស និងលិខិតឆ្លងដែនវ៉ាក់សាំង ដើម្បីគោលដៅស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ

(VOVWORLD) - ទាក់ទងនឹងរបបទិដ្ឋាការ នៅប្រទេសវៀតណាម ជនបរទេស ជនជាតិវៀតណាមស្នាក់នៅក្រៅប្រទេស និងសាច់ញាតិរបស់ពួកគេដែលមានឯកសារត្រឹមត្រូវអាចឆ្លងចូលប្រទេសវៀតណាមបានតាមច្បាប់សម្រាប់ជនបរទេសនៅវៀតណាម។
អនុវត្តន៍គោលការណ៍ទិដ្ឋាការឆ្លងចូលប្រទេស និងលិខិតឆ្លងដែនវ៉ាក់សាំង ដើម្បីគោលដៅស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញ - ảnh 1បំពេញបែបបទនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai (រូបភាព៖ VNA)

នារសៀលថ្ងៃទី៣ ខែមិនា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាមនោះ ទាក់ទងនឹងព័ត៌មានអំពីគោលការណ៍ទិដ្ឋាការសម្រាប់ភ្ញៀវឆ្លងចូលប្រទេសវៀតណាម និងធ្វើបច្ចុប្បន្នភាពស្ថានភាពទទួលលិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមកនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ ទាក់ទងនឹងរបបទិដ្ឋាការ នៅប្រទេសវៀតណាម ជនបរទេស ជនជាតិវៀតណាមស្នាក់នៅក្រៅប្រទេស និងសាច់ញាតិរបស់ពួកគេដែលមានឯកសារត្រឹមត្រូវអាចឆ្លងចូលប្រទេសវៀតណាមបានតាមច្បាប់សម្រាប់ជនបរទេសនៅវៀតណាម។ ជនបរទេស និងភ្ញៀវទេសចរអនុវត្តន៍តាមការណែនាំទទួលភ្ញៀវទេសចរអន្តរជាតិសាកពិសោធន៍របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ពលរដ្ឋវៀតណាមអាចវិលត្រឡប់មកប្រទេសវិញដោយសេរីតាមជើងហោះហើរពាណិជ្ជកម្មអន្តរជាតិជាប្រចាំ។

ដើម្បីរួមចំណែកស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមឡើងវិញ ក៏ដូចជាបង្កើនការធ្វើសមាហរណកម្មអន្តរជាតិតាមគន្លងប្រក្រតីភាពថ្មី ជួយសម្រួលការដោះដូរពាណិជ្ជកម្មរវាងវៀតណាមជាមួយបណ្ដាប្រទេស និងតំបន់ដែនដីនោះក្រសួងការបរទេសបានរាយការណ៍ជូនលោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើការពិចារណា និងសម្រេចចិត្តលើវិធីជាក់លាក់ស្ដីពីការផ្ដល់ និងលើកលែងទិដ្ឋាការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ