អនុវត្តន៍ជាក់ស្តែង​​ទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង​”​

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan បានទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Choi Young Sam។

អនុប្រធានរដ្ឋ Vo Thi Anh Xuan បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តសម្របសម្រួលអនុវត្តនិងសម្រេចបាននូវទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង” ជាពិសេសអនុវត្ត “កម្មវិធីសកម្មភាព” ស្តីពីការអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ដែលបានចុះហត្ថលេខានៅខែមិថុនាឆ្នាំ ២០២៣។

អនុវត្តន៍ជាក់ស្តែង​​ទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកូរ៉េខាងត្បូង​”​ - ảnh 1អនុប្រធានរដ្ឋវៀតណាម លោកស្រី  Vo Thi Anh Xuan ទទួលជួបឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅវៀតណាម លោក Choi Young Sam។ រូបថត៖ congluan.vn

ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងនយោបាយនិងការទូត ដោយជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ តាមនោះ ពង្រឹងទំនុកចិត្តផ្នែកនយោបាយនិងធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ដាក់ពង្រាយឲ្យមានប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការនិងកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Choi Young Sam បានប្ដេជ្ញាធ្វើអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-កូរ៉េខាងត្បូង ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទន្ទឹមនឹងនោះ ពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យថ្មីៗ ដូចជា បច្ចេកវិទ្យា នវានុវត្តន៍ ការប្រែប្រួលអាកាសធាតុ ថាមពលថ្មី និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ