អនុវត្តន៍ជាក់ស្តែងនូវជំនួយឧបត្ថម្ភដល់សហគ្រាសធុនតូចនិងមធ្យមដើម្បីទាញយកឱកាសពី EVFTA

(VOVWORLD) - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ហៅកាត់ថា EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជំនាន់ថ្មីដ៏សំខាន់មួយដែលវៀតណាមចូលរួមជាភាគី។ 
អនុវត្តន៍ជាក់ស្តែងនូវជំនួយឧបត្ថម្ភដល់សហគ្រាសធុនតូចនិងមធ្យមដើម្បីទាញយកឱកាសពី EVFTA - ảnh 1 ទិដ្ឋភាពនៃសន្និសីទ

អនុវត្តន៍ជាក់ស្តែងនូវជំនួយឧបត្ថម្ភសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដើម្បីទាញយកអត្ថប្រយោជន៍ពី EVFTA គឺជាព័ត៌មានដែលបាននាំចេញក្នុងសន្និសិទតាមអ៊ិនធឺណែតស្តីពី “ជំនួយឧបត្ថម្ភ សម្រាប់សហគ្រាសធុនតូច និងមធ្យមវៀត ណាមដើម្បីទាញយកអត្ថប្រ យោជន៍និងការអនុវត្តប្រកប ដោយប្រសិទ្ធភាពនៃ EVFTA” ដែលរៀបចំឡើងនាព្រឹកថ្ងៃទី៥ ខែមិថុនា។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) ហៅកាត់ថា EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដ៏សំខាន់មួយដែលវៀតណាមចូលរួមជាភាគី។ គួរ កត់សម្គាល់ថា កិច្ចព្រមព្រៀងមានការប្តេជ្ញាចិត្តស្មើៗគ្នាលើគ្រប់វិស័យរវាងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ (វៀតណាម) និងដៃគូអភិវឌ្ឍន៍ (EU)។ លោក Luong Hoang Thai ប្រធាននាយកដ្ឋានពាណិជ្ជកម្មពហុភាគី នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឲ្យដឹងថា៖ “ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មកំពុងជំរុញដំណោះស្រាយជាក់ស្តែងដើម្បីជួយឧបត្ថម្ភដល់សហគ្រាសធុនតូចនិងមធ្យម តាមរយៈការបើកទីផ្សារឬការងារព័ត៌មាន។ កាលពីម្សិលមិញ ក្រសួងចាប់ផ្តើមសាកល្បងការផ្តល់ព័ត៌មាន អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀត ណាមនិងសហភាពអឺរ៉ុបតាមអ៊ិនធឺណែត ប្រកាសតាមយូធ្យូប ប្រកាសតាមហ្វេសប៊ុក និងមានកម្មវិធីបណ្តុះបណ្តាលអនឡាញ ហើយមានអាជីវកម្មជាង ៣ ពាន់ការចុះឈ្មោះចូលរួមដែរ”។

តំណាងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានទទួលស្គាល់សារៈសំខាន់នៃសន្និសីទនេះគឺដើម្បីបង្កើតការយល់ដឹងពេញលេញសម្រាប់សហគមន៍ធុរកិច្ចធុនតូចនិងមធ្យមរបស់វៀតណាម អំពីឱកាសនិងបញ្ហាប្រឈមក៏ដូចជាតម្រូវការសម្រាប់អង្គភាពអាជីវកម្មវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ