អនុវត្តន៍ជាក់ស្តែងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣៖ បំផុសសេចក្តីប្រាថ្នារបស់សហគ្រាសវៀតណាមក្នុងយុគសម័យថ្មី

(VOVWORLD) - សិក្ខាសាលា “ការកសាងអង្គការបក្សនិងការពង្រីកបក្ខជននៅក្នុងសហគ្រាស៖ បញ្ហាទ្រឹស្តីនិងជាក់ស្តែងមួយចំនួន” បានប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែមីនានៅទីក្រុងហាណូយ។ 
អនុវត្តន៍ជាក់ស្តែងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣៖ បំផុសសេចក្តីប្រាថ្នារបស់សហគ្រាសវៀតណាមក្នុងយុគសម័យថ្មី - ảnh 1ទិដ្ឋភាពនៃសិក្ខសាលា (រូបថត៖ Vũ Dung/qdnd.vn)

ថ្លែងក្នុងសិក្ខាសាលានេះ លោក Phung Huu Phu អនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានសង្កត់ធ្ងន់ថា ឯកសារនៃមហា សន្និបាតលើកទី ១៣ របស់បក្សបានបញ្ជាក់យ៉ាងច្បាស់ពីបញ្ហាកសាងបក្សនិងខិតខំដើម្បីនាំវៀតណាមក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់។ ការបញ្ចប់គោលដៅដែលបានដាក់ចេញ នឹងបង្កើតចំណុចលោតផ្លោះមួយដែលនាំប្រទេសជាតិឡើងកម្ពស់ថ្មី។ ទន្ទឹមនឹងការកសាងអង្គការបក្សក្នុងសហគ្រាសដ៏រឹងមាំមួយ ជួរបក្ខជនក្នុងអង្គការត្រូវមានគុណសម្បត្តិនិងសមត្ថភាពស្មើនឹងភារកិច្ចផងដែរ។

មតិមួយចំនួននៃបទអន្តរាគមន៍បានបង្ហាញថា ប្រធានគណៈកម្មាធិការបក្ស ត្រូវជួបពិភាក្សាជាមួយម្ចាស់អាជីវកម្មយ៉ាងសកម្ម ដើម្បីបង្កើតការមូលមតិគ្នា ការតភ្ជាប់ ការទុកចិត្តនិងកិច្ចសហប្រតិបត្តិការលើការបង្កើតអង្គការបក្សក្នុងសហគ្រាស ជាពិសេស រកឃើញ ប្រមូលផ្តុំ និងជ្រើសរើសដើម្បីបង្កើតប្រភពធនធានបក្ស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ