អនុវត្តន៍ដោយព្រមៗគ្នាបណ្ដា ដំណោះស្រាយសំដៅលុបចោល “កាតលឿង” ទៅលើជលផលវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី៣ ខែសីហា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានធ្វើជាអធិបតីក្នុងសន្និសីទអនឡាញ់បូកសរុបការអនុវត្ត ភារកិច្ចជា បន្ទាន់មួយចំនួនសំដៅជំនះពុះពារលើការព្រមានរបស់គណៈកម្មាធិការអឺរ៉ុបស្ដីពី ការប្រឆាំងការនេសាទដោយខុសច្បាប់។
ថ្លែងមតិសន្និដ្ឋានសន្និសីទ លោក Trinh Dinh Dung បានវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់បណ្ដាក្រសួង ស្ថាប័ននិងតំបន់ ដើម្បីធ្វើឲ្យ EU លុបចោល “កាតលឿង” ទៅលើផ្នែកជលផល វៀតណាម។ លោកឧបនាយក រដ្ឋមន្រ្តីបានសំណូមពរឲ្យអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវអនុសាសន៍នានា របស់ EU ដើម្បីលុបចោល “កាតលឿង” ឆ្ពោះទៅគោលដៅយូរអង្វែងនោះគឺកែ សម្រួលសកម្ម ភាពនេសាទឲ្យអភិវឌ្ឍន៍ដោយចីរភាព ក្នុងនោះត្រូវគោរពយ៉ាង ហ្មឺងម៉ាត់ការកំណត់អន្តរជាតិស្ដីពីការធ្វើអាជីវកម្មជលផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ