អនុវត្តន៍ដោយសាកពិសោធន៍ការគ្រប់គ្រងទូទៅអាងទន្លេថ្នាក់ជាតិ
(VOVWORLD) - នាថ្ងៃទី២៣ ឧសភា អគ្គនាយកដ្ឋានបរិស្ថានវៀតណាមបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើការសុក្រិតឯកសារនៃគម្រោងការណ៍ “កាត់បន្ថយការបំពុលនិងរក្សាចរន្តទឹកសមុទ្រតំបន់អាស៊ីបូព៌ាតាមរយៈការគ្រប់គ្រងទូទៅអាងទន្លេ”។
គម្រោងការណ៍សាកពិសោធន៍នៅវៀតណាមមានឈ្មោះថា “ការគ្រប់គ្រងទូទៅអាងទន្លេ Vu Gia-Thu Bon និងតំបន់ឆ្នេរសមុទ្រ Quang Nam – Da Nang” (រូបថត៖TTXVN) |
គម្រោងការណ៍នេះត្រូវបានលាតត្រដាងអនុវត្តន៍នៅប្រទេសអាស៊ានចំនួន៧រួមមានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ឡាវនិងវៀតណាម។ គម្រោងការណ៍ថ្នាក់ជាតិទាំងនេះ នឹងត្រូវបានអនុវត្តន៍ដោយសាកពិសោធន៍នៅអាងទន្លេដែលបានជ្រើសរើសនៃប្រទេសនីមួយៗ។
តាមលោកស្រី Tran Thi Le Anh អគ្គនាយកដ្ឋានបរិស្ថានឲ្យដឹងថា គម្រោងការណ៍សាកពិសោធន៍នៅវៀតណាមមានឈ្មោះថា “ការគ្រប់គ្រងទូទៅអាងទន្លេ Vu Gia-Thu Bon និងតំបន់ឆ្នេរសមុទ្រ Quang Nam – Da Nang”។ គម្រោងការណ៍នេះមានចំណែកចំនួន៤និងបានរៀបចំអនុវត្តន៍តាមថ្នាក់តំបន់ ប្រទេសនិងមូលដ្ឋាន ដោយមានការចូលរួមរបស់តំណាងអាជ្ញាធរ សហគ្រាសនិងអង្គការក្រៅរដ្ឋាភិបាល៕