អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលដៅកំណើនដោយភ្ជាប់នឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការគ្រប់គ្រងអតិផរណា

(VOVWORLD) - នាព្រឹកថ្ងៃទី២ ខែមីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ។

អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលដៅកំណើនដោយភ្ជាប់នឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការគ្រប់គ្រងអតិផរណា - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកុម្ភៈ។ (រូបថត៖ VOV)
កិច្ចប្រជុំបានផ្តោតទៅលើការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច សង្គមក្នុងខែកុម្ភៈ និងរយៈពេល២ខែដំបូងនៃឆ្នាំនេះ កម្មវិធីគោលដៅជាតិចំនួន៣ ការបញ្ចេញទុន វិនិយោគសាធារណៈ; ការងារសំខាន់ៗក្នុងខែមីនា និងរយៈពេលខាងមុខ។
រាយការណ៍នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានឲ្យដឹងថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកុម្ភៈ បន្តមាននិន្នា ការងើបឡើងវិញជាវិជ្ជមាន។ ជាទូទៅក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ វិស័យភាគ ច្រើនសម្រេចបានលទ្ធផលល្អប្រសើរជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ម៉ាក្រូ សេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង កំណើនត្រូវបានជំរុញ ហើយតុល្យ ភាពសំខាន់ៗត្រូវបានធានា។ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) ក្នុងខែកុម្ភៈបាន កើនឡើង ១.០៤% បើធៀបនឹងខែមករា; ការកើនឡើងជាមធ្យមក្នុងរយៈពេល ២ ខែ កន្លងមកគឺ ៣,៦៧%។ តំបន់ទាំងបីមានការអភិវឌ្ឍយ៉ាងល្អ ហើយវិស័យកសិកម្មក៏មានការអភិវឌ្ឍប្រកបដោយស្ថិរភាព។ ផលិតកម្មឧស្សាហកម្មបានកើនឡើង ៥,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; ភ្ញៀវអន្តរជាតិមានជាង ៣លាននាក់ កើនឡើង ៦៨,៧%។ វិស័យវប្បធម៌សង្គមនានាត្រូវបានយកចិត្តទុកដាក់; សុខុមាលភាព សង្គមត្រូវបានធានា; ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលម្អ។
អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលដៅកំណើនដោយភ្ជាប់នឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការគ្រប់គ្រងអតិផរណា - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួង ផ្នែក និងមូលដ្ឋាននីមួយៗ ត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលដៅកំណើន ដោយភ្ជាប់នឹង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា និងការធានាតុល្យភាពសំខាន់ៗនៃ សេដ្ឋកិច្ច។ ជំរុញខ្លាំងនូវការអនុវត្តរបកគំហើញយុទ្ធសាស្ត្រ រៀបចំរចនាសម្ព័ន្ធសេដ្ឋ កិច្ចឡើងវិញ ដោយផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្ដូរថ្មីគំរូកំណើន លើកកំពស់ផលិត ភាព គុណភាព ប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។ យកចិត្ត ទុកដាក់ដល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងស៊ីសង្វាក់គ្នានូវវិស័យវប្បធម៌ សង្គម ការ អប់រំ និងសុខាភិបាល; ផ្តោតសំខាន់លើការធានាសុខុមាលភាពសង្គម ការកាត់បន្ថយ ភាពក្រីក្រប្រកបដោយចីរភាព ការកែលម្អជីវភាពខាងសម្ភារៈ និងស្មារតីរបស់ ប្រជាជន។ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពកិច្ចការបរទេសរបស់បក្ស និងរដ្ឋ; រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹម នឹងនោះ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមានយ៉ាងប្ដូរផ្ដាច់; ពង្រឹងនិងពង្រីកការការពារជាតិ សន្តិសុខ រក្សាយ៉ាងរឹងមាំនូវឯករាជ្យ និងអធិបតេយ្យ ភាពជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ