អនុវត្តន៍យ៉ាងឆាប់ៗរាល់គោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍថាមពលកកើតឡើងវិញ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំរដ្ឋសភាលើកទី៧ រដ្ឋសភានីតិកាលទី ១៥ ក្នុងសម័យប្រជុំពិភាក្សាអំពីសេដ្ឋកិច្ច-សង្គម នារសៀលថ្ងៃទី២៩ ឧសភា សមាជិកសមាជិការសភាបានចាប់អារម្មណ៍លើដំណោះស្រាយកែលម្អយន្តការ និងគោលនយោបាយជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ថាមពលបៃតង។

អនុវត្តន៍យ៉ាងឆាប់ៗរាល់គោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍថាមពលកកើតឡើងវិញ - ảnh 1សមាជិកសភាចាប់អារម្មណ៍នឹងដំណោះស្រាយ  បំពេញយន្តការ និងគោលនយោបាយដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ឋាមពលបៃតង (ប្រភព៖ quochoi.vn)

យោងតាមគណៈប្រតិភូ ការអភិវឌ្ឍថាមពលបៃតង ថាមពលស្អាត និងថាមពលកកើតឡើងវិញ គឺជាទិសដៅត្រឹមត្រូវសម្រាប់ប្រទេសនានានាពេលបច្ចុប្បន្ននេះ។ ជាមួយនឹងអត្ថប្រយោជន៍នៃឆ្នេរសមុទ្រជាង ៣.០០០ គីឡូម៉ែត្រ វៀតណាមក៏អាចអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងថាមពលខ្យល់នៅឆ្នេរសមុទ្រផងដែរ។ លោក Tran Van Tuan សមាជិកសភាខេត្ត Tra Vinh បានឲ្យដឹងថា៖ “វៀតណាមត្រូវយកចិត្តទុកដាក់ជាពិសេស ហើយអនុវត្តន៍បានឆាប់ៗ គោលនយោបាយលើកទឹកចិត្តការអភិវឌ្ឍវិស័យនេះ។ ព្រោះនេះជាធនធានដ៏មានតម្លៃបំផុតដែលធម្មជាតិបានផ្ដល់ជូន។ វានឹងបង្កើតលក្ខខណ្ឌសម្រាប់អាជីវកម្ម ជាពិសេសអាជីវកម្មវិនិយោគផ្ទាល់ពីបរទេស សកម្មក្នុងការអភិវឌ្ឍផលិតកម្មបៃតង បង្កើតទំនិញនាំចេញ “Made in Vietnam” និងឆ្លើយតបនឹងតម្រូវការសុវត្ថិភាពបរិស្ថានដ៏តឹងរ៉ឹងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី និង FTA ដែលវៀតណាមបានចុះហត្ថលេខា តាមនោះ បង្កើតឱ្យមានកំណើនលោតផ្លោះក្នុងពាណិជ្ជកម្មអន្តរជាតិ”។

ទាក់ទងនឹងគោលនយោបាយអនុវត្តន៍ជាក់ស្តែង រាល់ការសន្យារបស់រដ្ឋាភិបាលវៀតណាម ក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានឲ្យដឹងថា៖ “យើងនឹងផ្តោតលើថាមពលកកើតឡើងវិញ និងអនុវត្តអនុក្រឹត្យស្តីពីការទិញអគ្គិសនីដោយផ្ទាល់សម្រាប់អតិថិជនធំៗ។ នាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យចេញអនុក្រឹត្យស្តីពីបញ្ហាទាក់ទងនឹងអគ្គិសនី  ដោយស្មារតីជំរុញឱ្យប្រជាពលរដ្ឋចូលរួមចំណែក និងបំពេញបន្ថែមប្រភពអគ្គិសនី”

ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ក៏ចង់ធ្វើវិសោធនកម្មច្បាប់អគ្គិសនីក្នុងពេលឆាប់ៗនេះ ដែលកំណត់ជាពិសេសនូវយន្តការ និងគោលនយោបាយសម្រាប់ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ