អនុវត្តន៍សប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ ២០២២

(VOVWORLD) - ពិធីបើកសប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាម និងវេទិកាអន្តរជាតិពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ ទាំងទម្រង់មុខទល់មុខ និងតាមអ៊ីនធឺណិត។

ដើម្បីអបអរសាទរទិវាពាណិជ្ជសញ្ញាវៀតណាម (ថ្ងៃទី ២០ មេសា) ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានសហការជាមួយគណៈកម្មាធិការប្រជាជននៃខេត្តនិងទីក្រុង ស្ថាប័ន អង្គភាពនិងអាជីវកម្មចំណុះមជ្ឈិម ដើម្បីអនុវត្តន៍សប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៤ ខែមេសា ទូទាំងប្រទេស។ ពិធីបើកសប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាម និងវេទិកាអន្តរជាតិពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ ទាំងទម្រង់មុខទល់មុខ និងតាមអ៊ីនធឺណិត។

នៅឆ្នាំ ២០២១ តម្លៃពាណិជ្ជសញ្ញាជាតិរបស់វៀតណាមបន្តកើនឡើង ២១,៦% បើធៀបនឹងឆ្នាំ ២០២០ ពី ៣១៩ ពាន់លានដុល្លារដល់ ៣៨៨ ពាន់លានដុល្លារ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ