អនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីសម្រាប់ដំណាក់កាល ២០២១-២០២៥
(VOVWORLD) - ទន្ទឹមនឹងនោះ ការលើកកម្ពស់ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនតាមជនបទ ការលើកកម្ពស់សមភាពយេនឌ័រ; កសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជនបទទំនើប សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh ទើបនឹងចុះហត្ថលេខាលើសេចក្តីសម្រេចអនុម័តលើកម្មវិធីគោលដៅជាតិកសាងជនបទថ្មី ដំណាក់កាលឆ្នាំ ២០២១ - ២០២៥ ជាមួយនឹងគោលដៅរួមគឺ បន្តអនុវត្តន៍កម្មវិធីដោយភ្ជាប់នឹងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន វិស័យកសិកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ចជនបទប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព; អនុវត្តន៍ការកសាងជនបទគំរូថ្មី និងជនបទថ្មីនៅថ្នាក់ភូមិនិងឃុំ។ ទន្ទឹមនឹងនោះ ការលើកកម្ពស់ជីវភាពខាងសម្ភារៈនិងស្មារតីរបស់ប្រជាជនតាមជនបទ ការលើកកម្ពស់សមភាពយេនឌ័រ; កសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គមជនបទទំនើប សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍប្រកបដោយចីរភាព។
គោលដៅជាក់ស្តែងដល់ឆ្នាំ ២០២៥ គឺខិតខំឱ្យប្រទេសទាំងមូលមានឃុំ-សង្កាត់យ៉ាងហោចណាស់ ៨០% ឆ្លើយតបនឹងស្តង់ដារជនបទថ្មី។ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជននៅជនបទកើនឡើងយ៉ាងហោចណាស់ ១,៥ ដង បើប្រៀបធៀបនឹងឆ្នាំ ២០២០។
សូមគូសបញ្ជាក់ថា កម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មី ដំណាក់កាលឆ្នាំ ២០២១ - ២០២៥ មានទុនបម្រុងសរុបសម្រាប់អនុវត្តន៍គឺ ប៉ាន់ស្មានប្រមាណជាង ២,៤៥លានដុង៕