អនុវត្តន៍ឲ្យបានល្អការងារត្រៀមរៀបចំការបោះឆ្នោតប៉ុន្តែត្រូវធានាការអភិវឌ្ឍសេដ្ឋកិច្ច បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតប្រកបដោយសុវត្ថិភាព

(VOVWORLD) - នាថ្ងៃទី៦ ខែឧសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត Tuyen Quang។
អនុវត្តន៍ឲ្យបានល្អការងារត្រៀមរៀបចំការបោះឆ្នោតប៉ុន្តែត្រូវធានាការអភិវឌ្ឍសេដ្ឋកិច្ច បង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតប្រកបដោយសុវត្ថិភាព - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue និងថ្នាក់ដឹកនាំខេត្ត Tuyen Quang ចុះត្រួតពិនិត្យបញ្ជីឈ្មោះម្ចាស់ឆ្នោតនៅមណ្ឌលបោះឆ្នោតលេខ២ សង្កាត់ An Tuong ទីក្រុង Tuyen Quang។
(រូបថត៖ baotuyenquang.com)
ថ្លែងនៅជំនួបធ្វើការ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានវាយតម្លៃខ្ពស់ ចំពោះការងារត្រៀមរៀបចំការបោះឆ្នោតរបស់ខេត្ត ដោយត្រូវបានអនុវត្តន៍យ៉ាងត្រឹមត្រូវតាមច្បាប់ ដោយលក្ខណៈវិទ្យា សាស្ត្រនិងភាពច្នៃប្រឌិត។ លោកប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា៖ “ដើម្បីធានាការជ្រើសរើសយ៉ាងត្រឹមត្រូវនូវសមាជិករដ្ឋសភា សមាជិកក្រុម ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ដ៏ឆ្នើមនិងសក្តិសមបំផុត ត្រូវបង្កើនការអនុវត្តបច្ចេកវិទ្យា ព័ត៌មាននិងប្រើប្រាស់មធ្យោបាយសារព័ត៌មាន ដើម្បីជួយបេក្ខជន ឈរឈ្មោះជាសមា ជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជន ទាក់ទងប្រាស្រ័យជាមួយម្ចាស់ឆ្នោត។ ប្រព័ន្ធវិទ្យុផ្សាយសម្លេងនិងទូរទស្សន៍គួរតែចុះផ្សាយខ្លឹមសារស្ដីពីជីវប្រវត្តិ កម្មវិធីសកម្ម ភាពរបស់បេក្ខជន។ ផតថលព័ត៌មានអេឡិចត្រូនិក ហើយជាពិសេស បណ្ដាញ អូបាល័រឃោសនានៅតាមឃុំសង្កាត់ គឺជាទម្រង់ប្រកបដោយប្រសិទ្ធភាព គួរតែឆ្លៀត ប្រើប្រាស់ឲ្យបានជាអតិបរមា។ ឬក៏រៀបចំកិច្ចប្រជុំផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូ ដើម្បី បេក្ខជនអាចទាក់ទងប្រាស្រ័យជាមួយម្ចាស់ឆ្នោតនៅកន្លែងជាច្រើនក្នុងពេលតែមួយ”។
ទន្ទឹមនឹងការអនុវត្តការងារត្រៀមរៀបចំការបោះឆ្នោត លោកប្រធានរដ្ឋសភាក៏ បានតម្រូវឲ្យខេត្ត Tuyen Quang បន្តអនុវត្តឲ្យបានល្អនូវភារកិច្ចចំនួន២ទន្ទឹមគ្នានោះ គឺធានាការអភិវឌ្ឍសេដ្ឋកិច្ចផង ព្រមទាំងបង្ការប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតនិងធានា សន្តិសុខសង្គមផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ