អនុវត្តប្រកបដោយជោគជ័យនូវកិច្ចការផ្លាស់ប្តូរថ្មីជាសារវ័ន្តលើវិស័យអប់រំនិងបណ្តុះបណ្តាល
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung អញ្ជើញចូលរួមក្នុងពិធី |
(VOVworld)- អនុវត្តប្រកបដោយជោគជ័យនូវកិច្ចការផ្លាស់ប្តូរថ្មីជាសារវ័ន្តលើវិស័យ
អប់រំនិងបណ្តុះបណ្តាល។ប្រការនេះត្រូវបានប្រធានរដ្ឋសភា លោក Nguyen Sinh
Hung សង្កត់ធ្ងន់នៅក្នុងពិធីលើកដំកើងនិស្សិតទទួលបានពាន រង្វាន់ Olympic អន្តរ
ជាតិ និងសិស្សពូកែប្រឡងថ្នាក់វិទ្យាល័យជាតិឆ្នាំ២០១៥ ដែលបានប្រព្រឹត្តទៅនា
យប់ថ្ងៃទី៣០វិច្ឆិកានៅទីក្រុងហាណូយ។ ថ្លែងមតិនៅ ពិធីនេះ លោក Nguyen Sinh
Hung មានបំណងថា សិស្សដែលបានលើកដំកើង ថ្ងៃនេះ នឹងបន្តទទួលបានជោគ
ជ័យលើកំណាត់ផ្លូវយកឈ្នះលើចំណេះដឹងថ្មី ព្រមទាំងសង្ឃឹមថា ប្អូនៗនឹងបន្តរួម
ចំណែកសម្រាប់ការអភិវឌ្ឍន៍ និងភាពសុខ សាត្តត្រានរបស់ប្រទេសជាតិ។ នៅពិធី
នេះ សិស្សចំនួន៤៥នាក់មានស្នាដៃឆ្នើម ក្នុងការសិក្សារៀនសូត្រ ទទួលបានការ
លើកដំកើងនិងប័ណ្ណសរសើររបស់ក្រសួង អប់រំនិងបណ្តុះបណ្តាល ក្នុងនោះ មាន
សិស្សចំនួន២៨នាក់ដែលចូលរួមការប្រឡង Olympic អន្តរជាតិនិងតំបន់ហើយ
ទទួលបានមេដាយមាសចំនួន១២គ្រឿង មេដាយប្រាក់ចំនួន១២គ្រឿងនិងមេដាយ
សំរឹទ្ធចំនួន៦គ្រឿងផងដែរ៕