អនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយមួយចំនួនដើម្បីទទួលបានកំណើន៦,៧%ក្នុងឆ្នាំ២០១៧

 (VOVworld)-នាព្រឹកថ្ងៃទី៤ឧសភា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសម័យប្រជុំរដ្ឋាភិ បាលប្រចាំខែមេសា។
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវដំណោះស្រាយមួយចំនួនដើម្បីទទួលបានកំណើន៦,៧%ក្នុងឆ្នាំ២០១៧ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ Vu DUng/VOV)

  អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអបអរសាទរនូវប្រសិទ្ធភាពនៃសកម្មភាពផលិតកម្មធ្វើអាជីវកម្ម របស់តំបន់និងសហគ្រាសនានាទាំងនៅក្នុងនិងក្រៅប្រទេស។ ទន្ទឹមជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីក៏បានចង្អុលបង្ហាញលក្ខណៈវិជ្ជមានទទួលបានក្នុងខែមេសា នោះគឺ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់មិនកើន កំណើននៃ ផ្នែកសេដ្ឋកិច្ចបន្តងើបឡើងវិញ ហើយការនាំចេញក៏កើនឡើងផងដែរ។

        នៅក្នុងសម័យប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជា ណែនាំឲ្យក្រសួងស្ថាប័ននានា គប្បីខិតខំប្រឹងប្រែងថែមទៀតក្នុងការអនុវត្តរាល់ ដំណោះស្រាយដើម្បីទទួលឲ្យបានគោលដៅកំណើនសម្រាប់ឆ្នាំ២០១៧គឺ៦,៧%។ លោក Nguyen Xuan Phuc ក៏បានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចចិត្ត បើកសន្និ សីទសហគ្រាសទូទាំងប្រទេសលើកទី២ដើម្បីដោះស្រាយរាល់ឧបសគ្គសម្រាប់ សហគ្រាសគ្រប់ប្រភេទក្នុងនោះមានសហគ្រាសឯកជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ