អនុវត្តយុទ្ធសាស្ត្រ 2X ដើម្បីឈានដល់ការកំចាត់ជំងឺរបេងនៅប្រទេសវៀតណាម

(VOVWORLD) - នាថ្ងៃទី ១៥ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរពេទ្យសួតមជ្ឈិម រួមជាមួយកម្មវិធីកំចាត់ជំងឺរបេងជាតិ បានសហការជាមួយស្ថាប័នអភិវឌ្ឍន៍អន្តរជាតិ (USAID) របស់សហរដ្ឋអាមេរិកនិងអង្គការសុខភាពគ្រួសារ ដើម្បីរៀបចំឡើងសិក្ខាសាលាក្រោមប្រធានបទ “សហប្រតិបត្តិការផ្នែកសុខាភិបាលដើម្បីឈានទៅកំចាត់ជំងឺរបេងនៅប្រទេសវៀតណាម - អនុវត្តយុទ្ធសាស្ត្រ 2X "។
អនុវត្តយុទ្ធសាស្ត្រ 2X ដើម្បីឈានដល់ការកំចាត់ជំងឺរបេងនៅប្រទេសវៀតណាម - ảnh 1 វេជ្ជបណ្ឌិតបានទៅពិនិត្យជំងឺតាមផ្ទះអ្នកជម្ងឺរបេងនៅសង្កាត់ Đăk Blà លាទីក្រុង Kontum ខេត្ត Kontum។ (រូបថត៖VNA)

ថ្លែងនៅក្នុងសិក្ខាសាលានេះ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Do Xuan Tuyen បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ    រដ្ឋាភិបាលនិងក្រសួងសុខាភិបាល តែងតែយកចិត្តទុកដាក់និងបង្ហាញនូវការ     ប្តេជ្ញាចិត្តខាងនយោបាយដ៏ខ្លាំងក្លា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង។

ប្រទេសវៀតណាមទទួលបានសមិទ្ធិផលគួរឲ្យកត់សំគាល់ជាច្រើន និងជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៩ ដែលសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍លើសន្ទស្សន៍ទាំង ៣ គឺ៖ អត្រាអ្នកឆ្លងជំងឺនេះនាបច្ចុប្បន្ន និងអត្រាអ្នកទើបតែឆ្លងជំងឺថ្មីនិងអត្រាអ្នកបាត់បង់ជីវិតដោយសារជំងឺរបេងនាឆ្នាំ ២០១៥។ គួរបញ្ជាក់ថា កម្មវិធីឆ្ពោះទៅដល់ឆ្នាំ ២០៣០ នឹងកំចាត់ជាមូលដ្ឋាននូវជំងឺរបេងនៅប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ