អនុវត្តល្អច្បាប់ការពារបរិស្ថានដើម្បីការពារជីវភាបរស់នៅរបស់ប្រជាជន
|
អនុវត្តល្អច្បាប់ការពារបរិស្ថានដើម្បីការពារជីវភាបរស់នៅរបស់ប្រជាជន |
(VOV)_នេះគឺជាការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen
Xuan Phuc នៅក្នុងសន្និសីទ Online របស់រដ្ឋាភិបាល ស្ដីអំពីកិច្ចការពារបរិស្ថាន បាន
ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៤សីហានៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី លោក Nguyen
Xuan Phuc បានវាយតំលៃថា៖ ស្ថានភាពបំពុលបរិស្ថាន រំលោភច្បាប់ការពារបរិស្ថាន
បានព្រឹត្តទៅយ៉ាងធ្ងន់ធ្ងរ ជះឥទ្ធិពលទៅលើជីវភាពរស់នៅរបសប្រជាជន និងបង្ក
អស្ថិរភាពសង្គម។ ចំពោះសភាពការណ៍នេះ នាយករដ្ឋមន្ត្រីវបានចាត់ទុកថា៖ស្ថាប័ន
គ្រប់ជាន់ថ្នាក់ ត្រូវផ្លាស់ប្តូរថ្មីការយល់ដឹងតាមទិសបង្កើនកំណើនសេដ្ឋកិច្ច ត្រូវតភ្ចាប់
ជាមួយកិច្ចការពារបរិស្ថាន អភិវឌ្ឍន៍និរន្តរភាព។ ក៏នៅក្នុងសន្និសីទលើកនេះ នាយក
រដ្ឋមន្ត្រីបានស្នើអោយគ្រប់ក្រសួង ស្ថាប័ន និងតំបន់ ត្រូវមានដំណោះស្រាយជាក់ស្ដែង
ចំពោះស្ថានភាពបំពុលបរិស្ថានផងដែរ៕