អនុវត្តល្អរាល់គោលនយោបាយស្តីពីការបង្ការទប់ទល់នឹងគ្រោះធម្មជាតិ

(VOVWORLD) -ក្នុងឱកាសរំលឹកខួបលើកទី៧១នៃទិវាប្រពៃណីបង្ការប្រឆាំងគ្រោះធម្មជាតិរបស់ វៀតណាមថ្ងៃទី២២ឧសភានោះ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បាន អញ្ជើញផ្ញើលិខិតជូនចំពោះជនរួមជាតិនិងយុទ្ធជនលើទូទាំងប្រទេស។


ក្នុងសារលិខិតនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានស្នើឲ្យគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច អង្គការមហាជន កងកម្លាំងប្រដាប់អាវុធនិងប្រជាជនទូទាំងប្រទេស បន្ត ជ្រួតជ្រាបនិងអនុវត្តរាល់គោលនយោបាយស្តីពីការបង្ការប្រឆាំងគ្រោះធម្មជាតិ និង នាំខ្លឹមសារនៃការបង្ការប្រឆាំងគ្រោះធម្មជាតិទៅក្នុងការងាររៀបចំផែនការមេ គំរោង ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ធានាសន្តិសុខការពារជាតិរបស់ក្រសួងស្ថាប័ននានា ផងដែរ។ លោក Tran Dai Quang ក៏បានស្នើរឲ្យក្រសួងស្ថាប័ននានាជម្រុញខ្លាំងការ ផ្សព្វផ្សាយ សំដៅលើកកំពស់មនសិការរបស់សហគមន៍ ជាពិសេសលើកកំពស់ គុណភាពនៃការងារព្យាករណ៍បនិងការជូនដំណឹងពីគ្រោះធម្មជាតិ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ