អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងការបង្ការអគ្គិភ័យនិងការជួយសង្គ្រោះ
|
ប្រធានរដ្ឋ លោកTran Dai Quang អញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកង កម្លាំងប៉ូលីសបង្ការអគ្គិភ័យនិងជួយសង្គ្រោះ |
(VOVworld)-អញ្ជើញថ្លែងមតិនៅក្នុងទិវារំលឹកខួបលើកទី៥៥នៃទិវាប្រពៃណីកង
កម្លាំងប៉ូលីសបង្ការអគ្គិភ័យនិងជួយសង្គ្រោះ (ថ្ងៃទី៤តុលា) ដែលប្រព្រឹត្តទៅនាថ្ងៃទី
២តុលានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានឲ្យដឹង
ថា នាពេលខាងមុខ ល្បឿននៃការអនុវត្តនគរភាវូវនីយកម្មនឹងប្រពឹត្តទៅទៅយ៉ាងឆាប់
រហ័ស ការប្រែប្រួលអាកាសធាតុ ភាពរាំងស្ងួតអូសបន្លាយនៅកន្លែងជាច្រើននោះ នឹង
ជះឥទ្ធិពលទៅលើស្ថានភាពឆាបឆេះនិងផ្ទុះ។ តាមនោះ លោកប្រធានរដ្ឋបានស្នើឲ្យកង
កម្លាំងបង្ការនិងជួយសង្គ្រោះអគិ្គភ័យម្ចាស់ការក្នុងការសើបអង្កេត ព្យាករស្ថានភាព
នឹងបំពេញល្អតួនាទីសេនាធិការជាមួយបក្ស រដ្ឋនិងផ្សព្វផ្សាយនូវការផ្តួចផ្តើមគំនិត
គោលនយោបាយច្បាប់ស្តីពីការបង្ការអគ្គិភ័យនិងជួយសង្គ្រោះ។ លោក Tran Dai Quang
បានសំណូមពរកងកម្លាំងបង្ការអគ្គិភ័យនិងជួយសង្គ្រោះគប្បីបង្កើនការស្រាវ ជ្រាវ អនុ
វត្តសមិទ្ធិវិទ្យាសាស្ត្រ-បច្ចេកវិទ្យាជឿនលឿន រួមចំណែកលើកកំពស់គុណ ភាពនិងប្រ
សិទ្ធិភាពសម្រាប់ការងារបង្ការទប់ទល់និងជួយសង្គ្រោះអគ្គិភ័យ៕