អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មាននិងឆ្លៀតយកប្រៀបខ្លាំងនៃការផ្សាភ្ជាប់ជាមួយពិភពលោក
|
ឧបនាយករដ្ឋមន្ត្រី Vu Duc Dam អញ្ជើញចូលរួមសិក្ខាសាលា “ផ្តួចផ្តើមគោលគំនិតចាប់ផ្តើមអាជីពជាតិ” |
(VOVworld)- អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាព័ត៌មាននិងឆ្លៀតយកប្រៀបខ្លាំងនៃ
ការផ្សាភ្ជាប់ជាមួយពិភពលោកសម្រាប់ចាប់ផ្តើមអាជីព។នេះជាការអះអាងរបស់
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Vu Duc Dam នៅក្នុងសិក្ខាសាលា “ផ្តួចផ្តើម គោលគំនិតចាប់ផ្តើមអាជីពជាតិ” ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី៣០ មិនានៅ
ទីក្រុងហាណូយ។ លោក Vu Duc Dam បានលើកច្បាស់ថា ចំពោះយុវ ជននិង អង្គការអាជីវកម្មថ្មីដែលចាប់ផ្តើមអាជីពនោះ រដ្ឋមិនត្រឹមតែបង្កើត បរិយាកាស
ងាយស្រួលប៉ុណ្ណោះទេ ថែមទាំងមានដំណោះស្រាយជម្រុញស្មារតី ចាប់ផ្តើមអា
ជីពទៀតផង។ ឧបនាយករដ្ឋមន្ត្រីលោក Vu Duc Dam បានលើកមតិថា៖
“ខ្ញុំមានបំណងថា ស្មារតីចាប់ផ្តើមអាជីពនឹងបានរីកសាយភាំយនៅបណ្តាវេទិកា
របស់ស្ថាប័ន រដ្ឋអំណាច និងទៅដល់សង្គមទាំងមូល។ប្រការសំខាន់បំផុតគឺត្រូវ អនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា។រដ្ឋនឹងរួមដំណើរផងនិងបង្កលក្ខណៈងាយស្រួល បំផុតសម្រាប់សហគមន៍អង្គភាពអាជីវកម្ម យន្តការនៃមូលនីធិ ដែលទាក់ទិនដល់
ការផ្លាស់ប្តូរថ្មី ការច្នៃប្រឌិតនិងអភិវឌ្ឍន៍” ៕