អនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ មានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិ
(VOVWORLD) - ១៩៨២។ ថ្លែងមតិក្នុងសម័យប្រជុំនេះ តាងនាម ប្រទេសសមាជិកជាង ៤០ នៃក្រុមមិត្តភក្តិ UNCLOS (UNCLOS GoF) លោកឯកអគ្គ រដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា UNCLOS មានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់មនុស្សជាតិទាំងមូល ដោយ កត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការ ប្រើប្រាស់មហាសមុទ្រប្រកបដោយសណ្តាប់ធ្នាប់និងនិរន្តរភាព។
ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
លោក Dang Hoang Giang ថ្លែងនៅសម័យប្រជុំ។ (រូបថត៖ VNA) |
នៅថ្ងៃទី ៨ ខែធ្នូ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋ អាមេរិក ឯកអគ្គរដ្ឋទូត និងជាប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គ ការសហប្រជាជាតិ លោក Dang Hoang Giang បានធ្វើជាសហប្រធានសម័យប្រជុំ ផ្លូវការ រំលឹកខួបលើកទី ៤០ នៃទិវាចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ ថ្លែងមតិក្នុងសម័យប្រជុំនេះ តាងនាម ប្រទេសសមាជិកជាង ៤០ នៃក្រុមមិត្តភក្តិ UNCLOS (UNCLOS GoF) លោកឯកអគ្គ រដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា UNCLOS មានអត្ថន័យជាប្រវត្តិសាស្ត្រ សម្រាប់មនុស្សជាតិទាំងមូល ដោយកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការ ប្រើប្រាស់មហាសមុទ្រប្រកបដោយសណ្តាប់ធ្នាប់និងនិរន្តរភាព។ UNCLOS ជួយ ពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពលើពិភពលោក រួមចំណែកដោះស្រាយជម្លោះ ទាក់ទងនឹងសមុទ្រ និងមហាសមុទ្រ។ យោងតាមលោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រទេសទាំងអស់ត្រូវតែគោរពតាមកាតព្វកិច្ចរបស់ខ្លួនក្រោមអនុសញ្ញាស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២។ សកម្មភាពរបស់បណ្ដាប្រទេស រួមទាំងការទាមទារដែន សមុទ្រ និងសកម្មភាពសមុទ្រត្រូវតែស្របតាម UNCLOS រួមចំណែកដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព៕
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រត្រូវបានចុះហត្ថលេខា និងផ្តល់សច្ចាប័ននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ដោយមានការចូលរួមពីប្រទេសចំនួន ១០៧ រួមទាំងវៀតណាមផងដែរ។ អនុសញ្ញានេះបានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ១៩៩៤ ហើយបានក្លាយជាឯកសារអន្តរជាតិដ៏សំខាន់បំផុតមួយនៃសតវត្សទី ២០។ មកដល់ពេលនេះ មានប្រទេសចំនួន ១៦៨ បានផ្តល់សច្ចាប័នលើអនុសញ្ញានេះ៕