អនុសាសន៍ជួយអាស៊ានទទួលបានផលប្រយោជន៍ជាអតិបរមាពី RCEP

(VOVWORLD) - លទ្ធផលនៃការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ក្នុងវិស័យតម្បាញកាត់ដេរ បណ្ដាប្រទេសជាសមាជិកអាស៊ាន គឺជាម្ចាស់ផលិតស្នូល និងជាអ្នកនាំចេញផលិតផល ពោលគឺមិនមែនជាប្រទេសផលិតកម្មដទៃឡើយ។
អនុសាសន៍ជួយអាស៊ានទទួលបានផលប្រយោជន៍ជាអតិបរមាពី RCEP - ảnh 1ផលិតគ្រឿងបន្លាស់ម៉ូតូនៅក្រុមហ៊ុន Ohashi Tekko Vietnam (រូបថត៖ Hoang Hung/VNA)

មជ្ឈមណ្ឌលប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)-ជប៉ុន (AJC) ទើប ចេញផ្សាយរបាយការណ៍វិភាគ "ខ្សែសង្វាក់តម្លៃសកលអាស៊ាន និងទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)៖ ការជះឥទ្ធិពលរបស់ RCEP លើសមាហរណកម្មអាស៊ាន" ក្នុងនោះផ្ដល់អនុសាសន៍ដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អនុវត្តន៍វិធានការគោលនយោបាយចំនួន ៥ ដើម្បីទទួលបានផលប្រយោជន៍ច្រើនបំផុតពី RCEP ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ក្នុងវិស័យតម្បាញកាត់ដេរ បណ្ដាប្រទេសជាសមាជិកអាស៊ាន គឺជាម្ចាស់ផលិតស្នូល និងជាអ្នកនាំចេញផលិតផល ពោលគឺមិនមែនជាប្រទេសផលិតកម្មដទៃឡើយ។ ដូច្នេះហើយ បណ្ដាប្រទេសជាសមាជិកអាស៊ានអាចទទួលបានផលប្រយោជន៍ពី RCEP តាមរយៈការពង្រីកការនាំចូលក្រណាត់ពីប្រទេសចិន។

ចំពោះវិស័យកសិកម្ម និងទេសចរណ៍ គឺជាវិស័យសំខាន់ក្នុងអាស៊ាន ដែលបម្រើក្នុងស្រុក ឬអាចជ្រៀតចូលទាំងទីផ្សារអាស៊ាន និង RCEP ។ ទាក់ទងនឹងការជះឥទ្ធិពលផ្ទាល់របស់ RCEP លើពាណិជ្ជកម្ម និងការវិនិយោគនោះ យោងតាម AJC កិច្ចព្រមព្រៀងនេះជួយបង្កើនតម្លៃប្រាក់នាំចេញចំនួន ៤២ ពាន់លានដុល្លារអាមេរិក និងទុនវិនិយោគផ្ទាល់ពីបរទេស(FDI) ចំនួន ៩០០  លានដុល្លារអាមេរិកស្មើនឹង ១,៨% និង ០,៣% នៃតួលេខបច្ចុប្បន្ន។

AJC បានផ្ដល់អនុសាសន៍ដល់អាស៊ានអនុវត្តន៍វិធានការគោលនយោបាយជាក់ស្ដែងចំនួន ៥ ដើម្បីបង្កើនផលប្រយោជន៍ជាអតិបរមាពី RCEP ក្នុងនោះបង្កើតប្រព័ន្ធផលិតកម្ម RCEP ដើម្បីពង្រីកខ្សែសង្វាក់តម្លៃ និងជំរុញពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងទាញយកបណ្ដាកម្មវិធី និងគំនិតផ្ដួចផ្ដើមដែលមានស្រាប់របស់បណ្ដាប្រទេសហត្ថលេខី RCEP ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ