អប់រំប្រពៃណីបដិវត្តន៍បំប៉ន់ស្មារតីស្នេហាជាតិ
|
ទិដ្ឋភាពនៃសន្និសីទ |
(VOVworld)-នាថ្ងៃទី២៥វិច្ឆិកានៅទីក្រុងហាណូយនឹងប្រព្រឹត្តទៅសិក្ខាសាលាថ្នាក់ជាតិ
ស្តីពី “ប្រទេសជាតិទាំងមូលតស៊ូសុឆន្ទៈការពារឯករាជ្យ សេរីភាពនិងមេរៀនប្រវត្តិ
សាស្ត្រ”។តាមគម្រោង នៅក្នុងសិក្ខាសាលានេះនឹងមានបទអន្តរាគមន៍ជាង១០០
របស់ ថ្នាក់ដឹកនាំ បក្ស រដ្ឋ អ្នកវិទ្យាសាស្ត្រក្នុងនិងក្រៅយោធា ដែលពោរពេញទៅ
ដោយព័ត៌ មាននិងមនសិការថ្មីសំដីបំភ្លឺច្បាស់និងជាក់ស្តែងអំពីព្រឹត្តិការណ៍ដំបូងបើក
ឆាកឲ្យប្រទេសជាតិ ទាំងមូលធ្វើការតស៊ូប្រយុទ្ធ។នេះជាព័ត៌មានត្រូវបាននាំចេញនៅ
ក្នុងសន្និសីទកាសែតដោយ ក្រសួងការពារប្រទេសរួមសហការជាមួយគណៈកម្មាធិការ
ឃោសនានិងអប់រំមជ្ឈឹម រួមទាំងបណ្ឌិតសភាវិទ្យាសាស្ត្រនិងសង្គមវៀតណាមរៀបចំ
ឡើងនាព្រឹកថ្ងៃទី២១វិច្ឆិកា នៅទីក្រុងហាណូយ។
សិក្ខាសាលានេះបានរួមចំណែកសំខាន់ចូលក្នុងការអប់រំប្រពៃណីបដិវត្តន៍ បំប៉ន់
ស្មារតី ស្នេហាជាតិ បំផុសមោទនភាពជាតិសម្រាប់កម្មាភិបាល យុទ្ធជននិងប្រជាជន ។
សិក្ខាសាលាជាសកម្មភាពជាក់ស្តែងមួយឆ្ពោះទៅរំលឹកខួបលើកទី៧០នៃទីវា ប្រទេស
ជាតិទាំងមូលតស៊ូប្រយុទ្ធថ្ងៃទី១៩ធ្នូខាងមុខ៕