អាប់ហ្គានីស្ថាន៖ បេក្ខជនចំនួន ២ រូបក្នុងការបោះឆ្នោតចុះហេត្ថលេខាកិច្ចព្រមព្រៀងបែងចែកអំណាច
|
អាប់ហ្គានីស្ថាន៖ បេក្ខជនចំនួន ២ រូបក្នុងការបោះឆ្នោតចុះហេត្ថលេខាកិច្ចព្រមព្រៀងបែងចែកអំណាច (Image: VNA) |
(VOVworld) – នាថ្ងៃទី ២១ កញ្ញា បេក្ខជនចំនួន ២ រូបក្នុងការបោះឆ្នោតប្រធានាធិបតី អាប់ហ្គានីស្ថានបានចុះហេត្ថលេខាកិច្ចព្រមព្រៀងបែងចែកអំណាចមួយដែលបញ្ចប់ ការខ្វែងគំនិតទាក់ទិនដល់លទ្ធផលនៃការបោះឆ្នោតនាខែមិថុនាកន្លងមក។ កិច្ចព្រមព្រៀងនេះបានជួយឧបត្ថម្ភដោះស្រាយភាពទាល់ច្រកខាងនយោបាយនៅ ប្រទេសនេះបន្ទាប់ពីការបោះឆ្នោត។ តាមកិច្ចព្រមព្រៀងនេះ លោក Ashraf Ghani ដែលដណ្តើមបានជ័យជំនះក្នុងការបោះឆ្នោតលើកនេះនឹងក្លាយទៅជាប្រធានាធិបតី
អាប់ហ្គានីស្ថាន។ ក្នុងពេលនោះ លោក Abdullah Abdullah នឹងធ្វើជា “អ្នកគ្រប់គ្រង
ជួរមុខ” (CEO) ឬ នាយករដ្ឋមន្ត្រី។ តាមរដ្ឋធម្មនុញ្ញអាប់ហ្គានីស្ថាន ប្រធានាធិបតីនឹង ក្តាប់ជាប់អំណាចភាគច្រើន ក្នុងពេល CEO នឹងដើរតួនាទីរបស់នាយករដ្ឋមន្ត្រីក្នុង
អណ្ណត្តិ ២ ឆ្នាំ។ ប្រការនេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរធំខាងរបៀបដឹកនាំប្រទេស ដែលអាប់ហ្គានីស្ថានបានអនុវត្តពីឆ្នាំ ២០០១៕