អាប់ហ្គានីស្ថានផ្អាកប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី
|
អាប់ហ្គានីស្ថានផ្អាកប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី (Image: Vietnam+) |
(VOVworld) – អាប់ហ្គានីស្ថានផ្អាកប្រកាសលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី
ដោយសារ គណៈកម្មាធិការបោះឆ្នោតឯករាជ្យអាប់ហ្គានីស្ថាន (IEC) មិនទាន់សម្រេច រួចរាល់នូវដំណើរការស៊ើបអង្គេតអំពីការរំលោភច្បាប់ក្នុងការបោះឆ្នោតប្រធានាធិបតី
ដែលបានប្រព្រឹត្តទៅនាដើមខែមេសារកន្លងមក។ តាមលទ្ធផលដំបូងនៃការបោះឆ្នោត
លើកនេះដែលត្រូវបានប្រកាស នាថ្ងៃទី ២៦ មេសា បានឲ្យដឹងថា៖ អតីតរដ្ឋមន្ត្រីការបរ
ទេស អាប់ហ្គានីស្ថាន លោក Abdullah Abdullah និងអតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនៃ
ប្រទេសនេះ លោក Ashraf Ghani មិនទទួលបានសម្លេងគាំទ្រហួសពីពាក់កណ្ដាល
ដើម្បីជាប់ឆ្នោតទេ។ បេក្ខជនទាំង ២ រូបនេះនឹងចូលរួមវង់ចរចារលើកទី ២ នៃការបោះ ឆ្នោតប្រធានាធិបតីដែលនឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ៧ មិថុនា ខាងមុខ៕